សន្តិសុខសង្គម
សមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើ២គ្រឿង និង គោយន្តកន្ត្រៃ១គ្រឿង
សៀមរាប ៖ កម្លាំងអាវុធហត្ថស្រុកស្វាយលើ និងកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបបទល្មើសព្រៃឈើ ចំនួន២ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រ ស្រុកស្វាយលើ ដោយឃាត់បានរថយន្តដឹកឈើ២គ្រឿងនិងគោយន្តកន្ត្រៃដឹកឈើចំនួន១គ្រឿង យកទៅប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បន្តនីតិវិធី។

លោកវរសេនីយ៍ត្រី ឱ ប៊ុណេ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមេសនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថសៀមរាប នៅវេលាម៉ោង២១ និង០០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកបានដឹកនាំកងកម្លាំងចំនួនន០៣នាក់ បានចុះល្បាតក្នុងមូលដ្ឋាន ហើយបានប្រទះឃើញរថយន្តដឹកឈើ០១គ្រឿង ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សម្ភារៈដកហូតរួមមាន ១- រថយន្ត ០១ គ្រឿង ម៉ាក តូយ៉ូតាកាមរី ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2V-5611 – ឈើ(ផ្ចឹក)ចំនួន ៤១ ដុំ ស្នើនឹង ០,៥៨៨ ម៉ែត្រគូប ម្ចាស់ឈើឈ្មោះសៅ នៅសៀមរាប។ ២- រថយន្ត ០១ គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ (មួយបាំង) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-0358 ម្ចាស់ឈើឈ្មោះវី នៅស្រយង់។- ឈើ(ផ្ចឹក)ចំនួន ៤០ ដុំ ស្មើនឹង ០,៥៤៦ ម៉ែត្រគូប។

លោកបន្តថា ករណីទី២. នៅវេលាម៉ោង ០០:៣០ នាទីថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុកស្វាយលើ សហការជាមួយលោក វរសេនីយ៍ទោ សុខ ភារម្យ នាយផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។សម្ភារៈដកហូតរួមមាន៖- គោយន្តកន្រ្តៃ០១ គ្រឿង – ឈើ(ប្រាំដម្លឹង)ចំនួន ៤៧ ដុំ ស្នើនឹង ១,៥១៤ ម៉ែត្រគូប ម្ចាស់ឈើឈ្មោះស្ងួន យូ។

បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់វត្ថុតាងខាងលើ ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដើម្បីអនុវត្តនិតិវិធីបន្ត៕
ដោយ ៖ ជុន កុសល



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


