Connect with us

ជីវិតកម្សាន្ដ

ម៉ៃ សុគន្ធ នាំយកសម្ភារៈបរិក្ខារពេទ្យមួយចំនួន ជូនមន្ទីពេទ្យធំខេត្តបាត់ដំបង ដើម្បីសម្រួលដល់ការព្យាបាលវីរកងទ័ព

បានផុស

នៅ

លោក ម៉ៃ សុគន្ធ បានបន្តសកម្មភាពសប្បុរសធម៌ដោយបាននាំយកនូវសម្ភារៈពេទ្យមួយចំនួនទៅប្រគល់ជូនលោកគ្រូអ្នកគ្រូ ពេទ្យនៅមន្ទីពេទ្យធំក្នុងខេត្តបាត់ដំបង ដើម្បីជួយសម្រួលការព្យាបាលវីរៈកងទ័ពដែលរងរបួសពីយោធាថៃឈ្លានពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៃ សុគន្ធ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ពេទ្យនេះលោកបានប្រគល់ជូនរួចរាល់ហើយដល់មន្ទីពេទ្យបាត់ដំបងខណ:ថវិកាដែលចំណាយទាំងនោះ គឺទទួលបានពីសប្បុរសជន តាមរយ:មូលនិធីរបស់លោកផ្ទាល់ដែលបានធ្វើការប្រការអំពាវនាវសុំពីសប្បុរសជ នទាំងក្នុងស្រុកនិងអ្នករស់នៅក្រៅប្រទេស។

តារាចម្រៀងលោក ម៉ៃ សុគន្ធ បានរៀបរាប់ខ្លឹមសារថា “ថវិកាមូលនិធិរបស់បងប្អូនតាមរយ:មូលនិធិខ្ញុំបាទបាននាំយកសម្ភារៈពេទ្យមួយចំនួនគឺបានប្រគល់ជូន លោ កគ្រូ អ្នកគ្រូពេទ្យ នៅមន្ទីពេទ្យធំខេត្តបាត់ដំបង សម្រាប់ជួយសម្រួលព្យាបាលដល់ វីរកងទ័ពដេលរងរបួសពីសំណាក់កម្លាំងយោធាសៀមឈ្លានពាននិងបងប្អូនភៀសសឹក”។

លោក ម៉ៃ សុគន្ធ បានបញ្ជាក់ទៀតថា លោកសុំបួងសួងសូមឲ្យអំណាចបុណ្យទាំងឡាយនេះតាមរមែងជួយឃុំគ្រងថែរក្សាដល់វីរកងទ័ពជួរមុខ ជនភៀសសឹក និងសប្បុរជនខ្មែរទាំងអស់ ជួបតែសេចក្តីមុខ ឈ្នះអស់មារសត្រូវចោរឈ្លានពានសៀម៕ដោយ :ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម