Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន បង្ហាញពីមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជា និងចិន

បានផុស

នៅ

នារសៀលថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបជាមួយលោក Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ឡើងវិញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តចិន ជាមួយនឹងមិត្តភាពដែកថែបប្រទេសទាំងពីរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ភាគីទាំងពីរ បានរំលេចពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ដែលមានជាមួយគ្នាពេលបច្ចុប្បន្ននេះ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ជិតស្និទ្ធទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន រួមទាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន។

លោកសាស្ត្រាចារ្យ Xie Chuntao បានលើកឡើងពីភាពរីកចម្រើននៃទំនាក់ទំនងរវាងបក្សនិងបក្ស ដែលមានជាមួយគ្នា ហើយលោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ នឹងជាការរួមចំណែកបន្ថែមទៀតដើម្បីពង្រឹងចំណងមិត្តភាពរវាងគណបក្សទាំងពីរឱ្យកាន់តែរីកចម្រើន។ លោកបានរំលឹកពីកិច្ចសហប្រតិបត្តិការកន្លងមក ដែលភាគីទាំងពីរ បានធ្វើជាមួយគ្នាក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរវាងមន្ត្រីគណបក្សនៃប្រទេសទាំងពីរទៅវិញទៅមក រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ លោក ថា ទាំងនេះជាផ្នែកមួយដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិន និងរវាងគណបក្ស និងគណបក្សកាន់តែជិតស្និទ្ធ។

ស្របនឹងការលើកឡើងរបស់ភាគីចិន សម្ដេចតេជោ ហ៊ុន សែន រំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនៈកិច្ចមន្ត្រីទៅវិញទៅមក និងការបណ្តុះបណ្តាលពង្រឹងធនធានមនុស្សរវាងគណបក្សនៃប្រទេសទាំងពីរ។

ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម