ព័ត៌មានជាតិ
ក្នុងបរិបទពិភពលោកច្របូកច្របល់! កម្ពុជា-ចិន បញ្ជាក់ជាថ្មី “មិត្តភាពដែកថែបក្នុងយុគសម័យថ្មី”
ទោះបីស្ថានភាពពិភពលោកកំពុងមានភាពច្របូកច្របល់ ដោយមានជម្លោះប្រដាប់អាវុធ តម្លៃប្រេងឡើងខ្ពស់ និងបញ្ហាសេដ្ឋកិច្ចសកលក៏ដោយ ក៏មិនអាចបំបែកបំបាក់មិត្តភាពដែកថែបរវាងកម្ពុជា និងចិនបានឡើយ។ លើសពីនេះ កម្ពុជា និងចិនបានបញ្ជាក់ជំហរជាថ្មី ដោយប្តេជ្ញាឥតងាករេក្នុងការពង្រឹង និងពង្រីកបន្ថែមនូវមិត្តភាពដែកថែប ធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ការបញ្ជាក់ជំហរជាថ្មីនេះ ត្រូវបានលើកឡើងតាមរយៈឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបខាងលើ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី ២៩ ខែមេសា ទម្លាយឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវ មិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្ត ឱ្យបានពេញលេញនូវកុងសង់ស៊ីសជាយុទ្ធសាស្ត្រកម្រិតខ្ពស់ដែលសម្រេចបានរវាងថ្នាក់ដឹកនាំកម្ពុជា និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពឹង។
ក្នុងន័យនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន រួមមាន សន្តិសុខ-នយោបាយ ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីធានានូវវឌ្ឍនភាពបន្ថែមទៀតក្នុងការ អនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
លើសពីនេះ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការគាំទ្រទៅវិញទៅមកយ៉ាងរឹងមាំចំពោះផលប្រយោជន៍ ស្នូលរបស់គ្នាទៅវិញទៅមក។ ភាគីកម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធំ គោលការណ៍ចិនមួយ និងចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកបានពីទឹកដីរបស់ចិន។ ភាគីចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជា ក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍដែលស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងកោតសរសើរចំពោះតួនាទីកាន់តែសកម្ម និងប្រកបដោយស្ថាបនារបស់កម្ពុជានៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាពង្រឹបន្ថែមកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។ បន្ថែមលើនេះ ភាគីចិនបានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងសកលលោក ដែលជាកង្វល់រួម និងបាន ប្រកាន់ខ្ជាប់នូវ អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគី ធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន ក៏បានជម្រាបជូនភាគីចិនអំពីការវិវត្តចុងក្រោយនៃ បញ្ហាព្រំដែនកម្ពុជា-ថៃ។ លោកបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះ តួនាទីសកម្មនិងស្ថាបនារបស់ចិន ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា និងទំនាក់ទំនងផ្ទាល់រវាងប្រទេសទាំងពីរ ដែលបានជួយបន្ធូរបន្ថយភាពតានតឹង និងផ្តល់ជំនួយមនុស្សធម៌ជូនជនភៀសសឹក៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


