Connect with us

ព័ត៌មានជាតិ

ខណ្ឌពោធិ៍សែនជ័យ បិទទីតាំងផ្សារចំនួន ៤ ទៀត ដោយសារស្ថានភាពឆ្លងកូវីដស្ថិតក្នុងក្តីបារម្ភ

បានផុស

នៅ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី​១៩ ខែមេសាមុននេះ បានសម្រេចផ្អាកដំណើរការផ្សារចំនួន ៤ បន្ថែមទៀតរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃទី ១៩នេះតទៅ ដើម្បីទប់ទល់ការឆ្លងរាលដាលជំងឺកូវីដ១៩យ៉ាងឆាប់រហ័ស នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

អាជ្ញាធរក៏អំពាវនាវដល់អាជីវករ សន្តិសុខ បុគ្គលិក ប្រជាពលរដ្ឋ ដែលបានចេញចូលផ្សារ ចាប់ពីថ្ងៃទី ១២ ខែមេសា ប្រសិនបើមានអាការក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យ សូមរួសរាន់ទៅយកសំណាករកមេរោគ​កូវីដ១៩។

ផ្សារទាំង៤កន្លែងនោះ រួមមាន៖

១. ផ្សារត្រពាំងថ្លឹង នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

២. ផ្សារឯករាជ្យ១ នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

៣. ផ្សារទួលពង្រ នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

៤. ផ្សារសេនជូរី ផ្លាហ្សា នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អានពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម