សេដ្ឋកិច្ច
គម្រោងវិនិយោគ ១៣ ក្នុងភូមិភាគឦសាន ទុនសរុប ៦៦០ លានដុល្លារនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៦
ស្ថានភាពព្រំដែន មិនបង្អាក់សម្មភាពវិនិយោគថ្មីៗទេ ជាក់ស្តែងគម្រោងវិនិយោគចំនួន ១៣ ដែលទទួលបានគោលការណ៍វិនិយោគ ក្នុងភូមិភាគឦសាន ទុនសរុប ៦៦០ លានដុល្លារ នឹងចាប់ផ្តើមអនុវត្ត នៅដើមឆ្នាំ២០២៦។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមហ៊ុនដែលទទួលបានគោលការណ៍វិនិយោគក្នុងភូមិភាគឦសាន មានចំនួន ៩ ក្រុមហ៊ុន ដោយមានគម្រោងវិនិយោគចំនួន ១៣ (ក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ, គ្រឹះស្ថានឧត្តមសិក្សា, និងមន្ទីរពហុព្យាបាល) ក្រោមទុនវិនិយោគសរុបប្រមាណ ៦៦០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១២ ៩០០ កន្លែង ជូនប្រជាពលរដ្ឋ នៅពេលដំណើរការពេញលេញ។
ក្នុងនោះ គម្រោងវិនិយោគចំនួន ៦ ស្ថិតក្នុងខេត្តក្រចេះ, ចំនួន ៤ ក្នុងខេត្តមណ្ឌលគិរី, និងចំនួន ៣ ក្នុងខេត្តរតនគិរី ហើយគម្រោងទាំងនោះ នឹងចាប់ផ្តើមអនុវត្តនាដើមឆ្នាំ២០២៦។
លោក ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់ថា ការទទួលបានគោលការណ៍វិនិយោគ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ប៉ុន្តែការជំរុញអនុវត្តផែនការវិនិយោគឱ្យសម្រេចបានជោគជ័យ គឺរឹតតែសំខាន់ថែមទៀត ដើម្បីធានាថា រាល់ការលើកទឹកចិត្ត ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនក្រុមហ៊ុន ពិតជានាំមកនូវសកម្មភាពវិនិយោគជាក់ស្តែង, ចូលរួមបង្កើតចរន្តសេដ្ឋកិច្ច, បង្កើតការងារ និង លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិភាគឦសាន។

លោកបានគូសបញ្ជាក់ថា ក្រុមការងារ ក.វ.ឦសាន នឹងនៅបន្តសម្របសម្រួល និង គាំទ្រដល់ការអនុវត្តគម្រោងវិនិយោគជាប្រចាំ ដើម្បីធានាថា ក្រុមហ៊ុនអាចអនុវត្តគម្រោងបានដោយរលូន, ទទួលបានការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាល និងលិខិតអនុញ្ញាត និង/ឬ អាជ្ញាបណ្ណនានា ស្របតាមច្បាប់ជាធរមាន បានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយសមស្រប ក្នុងករណីមានការកកស្ទះ ជាយថាហេតុ។
ជាការឆ្លើយតប តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគ ក្នុងភូមិភាគឦសាន និង បានប្តេជ្ញាចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ជាពិសេស សង្គម-សេដ្ឋកិច្ចក្នុងមូលដ្ឋាន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ព្រមទាំងសន្យានឹងបន្តធ្វើការវិនិយោគ ឱ្យបានកាន់តែច្រើនថែមទៀត នៅជំហានបន្តបន្ទាប់ ។
ជាមួយនេះ, តំណាងក្រុមហ៊ុន បានសម្តែងការត្រេកអរ ចំពោះការបន្តសម្របសម្រួល របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន លើការអនុវត្តនីតិវិធីបន្ត ជាធរមាន ព្រោះថាកន្លងមក ក្រុមការងារបានអនុវត្តនីតិវិធីស្នើសុំគោលការណ៍វិនិយោគ ដោយមានភាពសាមញ្ញ ងាយស្រួល ឆាប់រហ័ស និង មានទំនុកចិត្តខ្ពស់។

គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។
តាមរយៈនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ «ច្រកចេញចូលតែមួយ» ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព៕
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


