សន្តិសុខសង្គម
រដ្ឋបាលស្រុកបាណន់ សម្រេចបិទសាលារៀនក្រោយទាហានថៃទម្លាក់គ្រាប់ចូលទីតាំងជនស៊ីវិល
អាជ្ញាធរស្រុកបាណន់ខេត្តបាត់ដំបងសម្រេចបិទសាលារៀនបណ្តោះអាសន្ន ក្រោយពីទាហានថៃប្រើយន្តហោះទម្លាក់ចំនួន ៤ គ្រាប់ចូលទីតាំងប្រជាពលរដ្ឋរស់នៅ។
លោក ស្រេង សុខា អភិបាលស្រុកបាណន់បានឲ្យដឹងថា រដ្ឋបាលស្រុកបានសម្រេចបិទភ្លាមៗនូវសាលារៀន ក្រោយពីទាហានថៃបានប្រើយន្តហោះទម្លាក់គ្រាប់ចូលទីតាំងជនស៊ីវិល រស់នៅក្នុងភូមិសាស្តស្រុកបាណន់នាម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២៥។

ក្រោយមានហេតុការណ៍យន្តហោះថៃបានទម្លាក់គ្រាប់យ៉ាងច្រើនគ្រាប់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលកំពុងរៀនសូត្រ នាថ្ងៃទី ២៤ ខែធ្នូម្សិលមិញ មន្ទីរអប់រំខេត្តបានអនុវត្តភ្លាមៗតាមសេចក្តីណែនាំពីក្រសួងអប់រំយុវជននិងកីឡា បានបិទសាលារៀនជាបណ្តោះអាសន្ននៅក្នុងតំបន់ដែលបានប្រឈមមួយចំនួន។
តាមការណែនាំពីមន្ទីរអប់រំខេត្ត បានជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្សថា នៅក្នុងស្រុកបាណន់នៃខេត្តបាត់ដំបង សូមផ្អាកការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះរហូតដល់មានការជូនដំណឹងឡេីងវិញ។
ជាមួយគ្នានេះសាលារៀននៅក្នុងក្រុងក៏ត្រូវបានផ្អាកការសិក្សាផងដែរ ដើម្បីការពារសុវត្ថិភាពដល់សិស្សានុសិស្ស ខណះដែលយន្តហោះថៃ ក្រោយទម្លាប់គ្រាប់ក្នុងស្រុកបាណន់ មួយសន្ទុះក្រោយមកក៏បានហោះឆ្វែលលើក្រុងបាត់ដំបងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ខណះប្រជាពលរដ្ឋនៅក្បែរព្រលានយន្តហោះមួយចំនួនបានភៀសខ្លួនដើម្បីសុវត្ថិភាព៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


