ព័ត៌មានជាតិ
អភិបាលរាជធានី និងលោកស្រី រួមនឹងមន្ត្រីរាប់សិបនាក់វេចខ្ចប់អំបុក ដើម្បីនាំយកទៅបែងចែកជូនដល់វីរកងទ័ពជួរមុខ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមនឹងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរាប់សិបនាក់នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញវេចខ្ចប់អំបុក នៅក្នុងសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅបែងចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋជាជនភៀសសឹក។

អំបុកជាច្រើនបាវបានបញ្ឈរង់ចាំការវេចខ្ចប់ ដោយច្រកជាថង់តូចៗ ដើម្បីងាយស្រួលយកទៅបែងចែកជូនវីរកងទ័ពជួរមុខ។ លោក ឃួង ស្រេង និងលោកស្រីរួមនឹងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារមនុស្សធម៌នេះយ៉ាងញាប់ដៃញាប់ជើងដែលបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ និងសប្បុរសជននានា ក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរកងទ័ពជួរមុខ និងពលរដ្ឋជាជនភៀសសឹក ដោយលោកអភិបាលរងរាជធានីភ្នំពេញជាច្រើនរូប តំណាងលោក ឃួង ស្រេង បានអញ្ជើញទទួលអំណោយនេះ។ សប្បុរសជនដែលនាំយកអំណោយមកប្រគល់ជូននៅថ្ងៃទី២៨ធ្នូនេះរួមមាន៖ រដ្ឋបាលខណ្ឌសែន សុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោ និងសប្បុរសជន។

ក្នុងនាម អភិបាលរាជធានី អភិបាលរង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋបាលខណ្ឌសែន សុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោនិងសប្បុរសជនដែលបានចូលរួម ចែករំលែកនូវ ធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


