ព័ត៌មានអន្ដរជាតិ
បាតុកម្មនៅអ៊ីរ៉ង់ឈានដល់ការបង្ហូរឈាមខ្លាំង ស្លាប់មនុស្ស៣៦នាក់ហើយ
មនុស្សយ៉ាងហោចណាស់៣៦នាក់បានបាត់បង់ជីវិត ខណៈដែលបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី១០ ដែលបង្កឡើងដោយការដួលរលំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ Independent នាថ្ងៃពុធទី៧ខែមករាឆ្នាំ២០២៦។

កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបង ដើម្បីបំបែកក្រុមបាតុករនៅផ្សារ Grand Bazaar ក្នុងទីក្រុងតេហេរ៉ង់ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ ខណៈដែលក្រុមអាជីវករបានបិទទ្វារហាងដើម្បីតវ៉ានឹងអតិផរណាដ៏ខ្ពស់។
ភាពវឹកវរ ដែលបានរីករាលដាលដល់ទីតាំងជាង២៧០កន្លែងក្នុងខេត្តចំនួន២៧ ត្រូវបានផ្ទុះឡើងបន្ទាប់ពីប្រាក់ Rial របស់អ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ គឺប្រហែល ១,៤៧លាន Rial ក្នុង១ដុល្លារអាមេរិក។ កំហឹងសាធារណៈបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលសម្រេចចិត្តបញ្ឈប់ការផ្ដល់អត្រាប្តូរប្រាក់ឧបត្ថម្ភសម្រាប់ការនាំចូលទំនិញចាំបាច់ ដែលជាវិធានការមួយត្រូវបានគេរំពឹងថានឹងធ្វើឲ្យតម្លៃអាហារហក់ឡើងខ្ពស់។ ទោះបីជាបាតុកម្មបានចាប់ផ្តើមពីបញ្ហាសេដ្ឋកិច្ចក៏ដោយ ក៏វាបានប្រែជាការទាមទារផ្នែកនយោបាយយ៉ាងឆាប់រហ័ស ដោយហ្វូងមនុស្សក្នុងទីក្រុងជាច្រើនបាននាំគ្នាស្រែកថា «ស្លាប់ទៅ!ជនផ្តាច់ការ» និងអំពាវនាវឲ្យទម្លាក់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei។
ស្ថានភាពអន្តរជាតិក៏កាន់តែតានតឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានលើបណ្តាញសង្គមថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេច ហើយនឹង«ចូលទៅជួយសង្គ្រោះ» ប្រជាជនអ៊ីរ៉ង់ បើរដ្ឋាភិបាលតេហេរ៉ង់នៅតែបន្តប្រើប្រាស់កម្លាំងបាយសម្លាប់បាតុករអហិង្សា។ មន្ត្រីអ៊ីរ៉ង់បានច្រានចោល ហើយអះះអាងថាបាតុកម្មនេះជា «កុបកម្ម» ដែលបង្កឡើងដោយបរទេស និងបានព្រមានថា ការជ្រៀតជ្រែកណាមួយរបស់អាមេរិក នឹងធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ក្លាយជា «គោលដៅវាយប្រហារស្របច្បាប់»។ ក្រុមសិទ្ធិមនុស្សរាយការណ៍ថា មនុស្សជាង ១២០០នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានទាំងកុមាររាប់រយនាក់ ព្រមទាំងមានសេចក្តីរាយការណ៍ថា កងកម្លាំងសន្តិសុខបានឆ្មក់ចូលមន្ទីរពេទ្យដើម្បីចាប់ខ្លួនបាតុករដែលរងរបួសទៀតផង៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


