ព័ត៌មានជាតិ
កម្ពុជា បើកទូលាយស្វាគមន៍សារព័ត៌មានអន្តរជាតិ រាយការណ៍ការពិតពីជម្លោះព្រំដែនកម្ពុជា ថៃ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងអំឡុងពេល និងក្រោយពេលនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា កម្ពុជា បានបើកទូលាយ និងស្វាគមន៍សារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ឱ្យចុះសង្កេតការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ពីតំបន់ព្រំដែនកម្ពុជា–ថៃ។

យោងតាមសារនៅលើបណ្តាញសង្គមហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ក្រៅពីសារព័ត៌មានជាតិ និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិប្រចាំនៅកម្ពុជាដូចជា AP, AFP, Reuters, Kyodo, NHK, Xinhua និង EPA កម្ពុជា ក៏បានស្វាគមន៍អ្នកសារព័ត៌មានបរទេសជាច្រើនទៀត រួមមាន BBC, Aljazeera English, Aljazeera Arab, Channel News Asia, CGTN, CCTV, DW, The Times, The Independent និងសារព័ត៌មានអន្តរជាតិផ្សេងៗទៀត។

សារព័ត៌មានទាំងនេះបានចុះទៅដល់ទីតាំងជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ ដើម្បីសង្កេតការណ៍ស្ថានការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ អំពីផលប៉ះពាល់ដែលកម្ពុជាបានទទួលរងពីអំពើឈ្លានពាន និងការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដី។

លោក នេត្រ ភក្ត្រា បានបន្ថែមថា សារព័ត៌មានអន្តរជាតិជាច្រើនផ្សេងទៀត ក៏បានយកព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានធំៗដូចជា AP, AFP និង Reuters ទៅចុះផ្សាយបន្ត ដែលធ្វើឱ្យសហគមន៍អន្តរជាតិ និងសាធារណៈជននៅទូទាំងពិភពលោក ទទួលបានព័ត៌មានកាន់តែទូលំទូលាយ និងច្បាស់លាស់អំពីអ្វីដែលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា បានទទួលរងគ្រោះ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមរាយការណ៍ព័ត៌មានដោយវិជ្ជាជីវៈ និងបានសហការយ៉ាងល្អក្នុងការផ្សព្វផ្សាយការពិតទៅកាន់ពិភពលោក។ លោកក៏បានអរគុណដល់អាជ្ញាធរខេត្តទាំងអស់ ដែលបានផ្តល់កិច្ចសហការល្អ និងធានាសុវត្ថិភាពជូនអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មានផ្ទាល់នៅតាមទីតាំងព្រំដែន។

ការចូលរួមយ៉ាងសកម្មរបស់សារព័ត៌មានអន្តរជាតិ ត្រូវបានមើលឃើញថា ជាកត្តាសំខាន់ក្នុងការបង្ហាញភាពជាក់ស្តែងនៃស្ថានការណ៍ និងការរងគ្រោះរបស់កម្ពុជា ព្រមទាំងជួយពង្រឹងការយល់ដឹងរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ៕







-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


