Connect with us

ព័ត៌មានអន្ដរជាតិ

ទុរេនថៃរង​ការប្រកួតប្រជែងកាន់តែខ្លាំងនៅចិន

បានផុស

នៅ

ការិយាល័យសេដ្ឋកិច្ចកសិកម្ម (OAE) របស់ប្រទេសថៃ បានព្រមានអ្នកនាំចេញផ្លែទុរេនឱ្យរឹតបន្តឹងការគ្រប់គ្រងគុណភាពដើម្បីបំពេញតាមការត្រួតពិនិត្យសុវត្ថិភាពដ៏តឹងរ៉ឹងរបស់ចិន ចំពេលការប្រកួតប្រជែងកើនឡើងកាន់តែខ្លាំង​ឡើងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគ្គលេខាធិការ OAE លោក Piraphan Khorthong បាននិយាយថា ក្រុមហ៊ុននាំចេញថៃប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពី​ប្រទេសផ្គត់ផ្គង់ទុរេនក្នុងតំបន់ផ្សេងៗ រួមទាំង​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងកម្ពុជា ​​ខណៈចិន​បង្កើនការរឹតត្បឹតលើគុណភាព។

លោក Piraphan បាននិយាយថា ​ចិន​ធ្វើតេស្តយ៉ាងម៉ត់ចត់លើផ្លែទុរេន ដើម្បីរកសារធាតុហាមឃាត់​ រួមទាំងថ្នាំជ្រលក់ Basic Yellow 2 និងកាដមីញ៉ូម។ លោកបានបន្ថែមថា អ្នកនាំចេញគួរតែទិញផ្លែទុរេនពីចម្ការដែលបំពេញតាមស្តង់ដារការអនុវត្តកសិកម្មល្អ (GAP) ខណៈ​ដំណើរការសម្អាត និងវេចខ្ចប់ ត្រូវតែអនុវត្តតាមការអនុវត្តផលិតកម្មល្អ (GMP)។

បន្ថែមពីលើនេះ លោក Piraphan ក៏បានណែនាំអ្នកនាំចេញឱ្យពិចារណាប្រើប្រាស់ផ្លូវដែកល្បឿនលឿនឡាវ-ចិន ជំនួសឱ្យការដឹកជញ្ជូនតាមផ្លូវគោក ដោយ​និយាយថា ការដឹកជញ្ជូនតាមផ្លូវដែកអាចដឹកជញ្ជូនផ្លែទុរេនទៅកាន់ទីក្រុងគុនមីងក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។

​ខណៈមានការប្រកួតប្រជែងខ្លាំង​ លោក Piraphan បាននិយាយថា ផលិតកម្មផ្លែទុរេន​រំពឹងថានឹងកើនឡើង ១៥,៧១ % នៅឆ្នាំនេះ ​ដល់ប្រមាណ ១,៧៨១ លានតោន។​ នៅឆ្នាំ ២០២៤​ ថៃបាននាំចេញផ្លែទុរេនចំនួន ៨៥៩ ១៥៧ តោន ក្នុងតម្លៃ ១៣៤,៨ ប៊ីលានបាត ​ខណៈនៅឆ្នាំ ២០២៥ ​បានកើនឡើងដល់ប្រហែល ៩៨២ ០០០ តោន ​ប៉ុន្តែតម្លៃបានធ្លាក់ចុះមកត្រឹម ១២៥,៨ ប៊ីលានបាត៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម