ជីវិតកម្សាន្ដ
វត្តីសារ៉ាវឌ្ឍី និង មាលា គ្រងឈុតខ្មែរចុងសម័យឧដុង្គ ធ្វើឱ្យអ្នកផ្ទះលេខ២ កើតទុកមិនសុខចិត្ត ចេញមុខតិះដៀល
មហាជនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់ពីឃើញជនជាតិថៃ បានកើតទុកមិនសុខចិត្តនាំគ្នាសម្រុកចូលខមិនដៀលជេរទាំងកំរោលមកលើតារាខ្មែរ២ដួងគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ដែលបានគ្រងឈុតខ្មែរចុងសម័យឧដុង្គ។

តាមការកត់សម្គាល់កាលពីថ្មីៗកន្លងទៅ បវរកញ្ញានិងតារាម៉ូឌែលខ្មែរ ២រូបគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងកញ្ញាមាលាបានថតបង្ហោះរូបភាពជាច្រើនសន្លឹក ខណ:ដែលអ្នកទាំងពីរនាំគ្នាគ្រងឈុតនារីខ្មែរបុរាណចុងសម័យឧដុង្គ ថតបង្ហាញសម្រស់នៅលើទឹកដីអង្គរយ៉ាងស្រស់ស្អាតនិងទាក់ទាញភ្នែកអ្នកគាំទ្រទៀតផង។
ទោះបីយ៉ាងណា ក្រោយរូបភាពនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកភ្លាមៗនោះស្រាប់តែឃើញក្រុមផ្ទះលេខ២ បានផ្ទុះការមិនសប្បាយមិនសប្បាយចិត្ត នាំគ្នាចូលខមមិនទាំងទទឹងទិសខណ:មហាជនខ្មែរបានបង្ហាញការមិនពេញចិត្តនិងរិះគន់ខ្លាំងទៅលើទង្វើររបស់ជនជាតិថៃវង្វេងប្រវត្តិសាស្ត្រ។
ថ្វីត្បិតបែបនេះ តាមរយ:រូបភាពរបស់តារាខ្មែរ២ដួងគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមាលាដែលបានគ្រងឈុតខ្មែរចុងសម័យឧដុង្គ កំពុងទទួលបានការគាំទ្រ និងសរសើរថាពិតជាស្រស់ស្អាតសមជានារីខ្មែរថ្លៃថ្នូរស័ក្តិសមជានារីខ្មែរដ៏រមទម្យទន់ភ្លន់ផងដែរ៕ ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


