Connect with us

ព័ត៌មានជាតិ

លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ បន្តឧបត្ថម្ភស្បៀងអាហារ ជ្រូកចំនួន២០ក្បាល ជូនទៅកាន់វីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ

បានផុស

នៅ

ក្នុងនាមអ្នកសមរភូមិក្រោយ លោកស្រី លីម ដារ៉ែន ជួន ណារិន្ទ បានបន្តជំនួយស្បៀងអាហារ ជ្រូកចំនួន២០ក្បាល ជួយទៅកាន់វីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ សម្រាប់ធ្វើអាហារទទួលទាន ដើម្បីបន្តកម្លាំងកាយរឹងមាំ ការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការរំលោភបំពានពីសំណាក់រដ្ឋបរទេសដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ្រូកទាំង២០ក្បាល ដែលបានប្រគល់ជូននោះ រួមមាន ៖ ០៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសតាថាវ និងភ្នំពេញ៣៩៨, ០៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ, និង១០ក្បាលទៀត ជូនទៅកាន់កម្លាំងនគរបាលឈរជើងលើភ្នំប្រាសាទព្រះវិហារ ( ក្នុងនោះ កម្លាំងនគរបាលអន្ដរាគមន៍, កម្លាំងនគរបាលទេសចរណ៍, កម្លាំងនគរបាលបេតិកភណ្ឌ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧៩៥ )។

សូមជម្រាបថា ៖ កាលពីពេលថ្មីៗនេះ មុនពេលផ្តល់ស្បៀងអាហារជ្រូក២០ក្បាលខាងលើ លោកស្រីនិងស្វាមីក៏បានឧបត្ថម្ភស្បៀងអាហារមួយចំនួនធំមានជាសាច់គោ សាច់ក្រក សាច់ផាត់ ក៏ដូចជាថវិកា ជូនទៅកាន់កងនគរបាល និងកងទ័ពជួរមុខផងដែរ។

លោកស្រី ដារ៉ែន ភរិយាលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជានិច្ចជាកាលលោកស្រី តែងតែបានផ្តល់ជាបន្តបន្ទាប់នូវជំនួយឧបត្ថម្ភជាច្រើន មានជាសម្ភារ ថវិការ ក៏ដូចជាស្បៀងអាហារចំបាច់នានា ជូនទៅកាន់វីរកងនគរបាលជាតិ និងវីរកងទ័ពដែលឈរជើងនៅសមរភូមិមុខ។

សកម្មភាពនេះ គឺជាការរួបរួមចំណែកជាមួយរាជរដ្ឋាភិបាល នឹងគៀកស្មាជាប់ជាមួយកងកម្លាំងប្រយុទ្ធជួរមុខ បន្តស្មារតីសាមគ្គីគ្នាជាថ្លុងមួយ ដើម្បីការពារប្រទេសជាតិឲ្យបានរឹងមាំបំផុត ពីខ្មាំងសត្រូវឈ្លានពានទាំងឡាយ៕អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម