Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លើ​កំពូល​តារាង ខណៈ​បឹងកេត និង ណាហ្គាវើលដ៍ កំពុងល្អ

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឡើង​ឈរ​លើ​កំពូល​តារាង​វិញហើយ ក្រោយ​ធ្លាក់​ទៅ​លេខ​ ២ កាល​ពី​សប្តាហ៍​មួយ បន្ទាប់​ពី​បាន​យក​ឈ្នះ ឡាយហ្វ ខេត្ត​ព្រះសីហនុ ដោយ​លទ្ធផល ៤-១ ក្នុង​សប្តាហ៍​ទី​១៥ កាល​ពី​ថ្ងៃ​សៅរ៍ ទី១០ ខែ​មករា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ មាន ៣៦ ពិន្ទុ ពី​ការឈ្នះ ១២ ប្រកួត និង ចាញ់ ៣ ប្រកួត ដោយ​បាន​នាំ​មុខ ២ ពិន្ទុ លើ​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ ភ្នំពេញ​ក្រោន ដែល​ភ្លាត់​ស្មើ អឹមអូអាយ កំពង់ដេវ៉ា ១-១ ក្នុង​សប្តាហ៍​ទី​១៥។ ភ្នំពេញ​ក្រោន នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ទាន់​ចាញ់ គឺ​ឈ្នះ ១០ ប្រកួត និង ស្មើ ៤ ប្រកួត មាន ៣៤ ពិន្ទុ។ ទោះ​ជា​យ៉ាង​ណា ភ្នំពេញ​ក្រោន នៅ​មាន​ ១ ប្រកួត​ក្នុង​ដៃ។

ក្លិប​បាល់ទាត់​ បឹងកេត និង ណាហ្គាវើលដ៍ កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​​ដ៏​ល្អ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​បន្ត​បន្ទាប់​គ្នា​នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ។

បឹងកេត បាន​ឈ្នះ​ ៣ ប្រកួត​ជាប់​គ្នា​គឺ ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១, ឈ្នះ​កង​យោធពល​ខមេរភូមិន្ទុ ៦-០ និង ឈ្នះ​ អាយអេសអាយ ដង្កោសែន​ជ័យ ៣-១ ដើម្បី​មាន ​២៨ ពិន្ទុ ឡើង​ឈរ​ចំណាត់​ថ្នាក់​លេខ​៣។ ពួក​គេ​កំពុង​ក្លាយ​ជា​ក្រុម​ដែល​ប្រជែង​ជើង​ឯក​ជា​មួយ​ក្រុម​ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន​។

ស្ងាត់ៗ ណាហ្គាវើលដ៍ បាន​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ ​៤ បន្ទាប់​ពី ៤ ប្រកួត​​ចុង​ក្រោយ​មិន​ទាន់​បរាជ័យ​ឡើយ។ ពួក​គេ​បាន​ឈ្នះ កង​យោធពល​ខេមរភូមិន្ទ ២-០, ស្មើ អាយអេសអាយ ដង្កោសែន​ជ័យ ១-១, ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ៣-០ និងឈ្នះ អង្គរថាយហ្គឺរ ២-១ ដើម្បី​មាន ២៥ ពិន្ទុ ដោយ​ទម្លាក់ អង្គរថាយហ្គឺរ ទៅ​លេខ ៥ ។

ជា​មួយ​គ្នា វិសាខា នៅ​បន្ត​ឈរ​លេខ ៦ បន្ទាប់​ពីឈ្នះ ២ ប្រកួត​ជាប់​គ្នា​ចុង​ក្រោយ ហើយ អឹមអូអាយ កំពង់ដេវ៉ា ឈរ​លេខ ៧ ក្រោយ​ចាញ់ ១ ប្រកួត និង​ស្មើ​ចុង​ក្រោយ ហើយ​ឡាយហ្វ ខេត្តព្រះ​សីហនុ ស្ថិត​នៅ​បាត​តារាង ដោយ​ចាញ់ ១២ ប្រកួត ស្មើ១​ប្រកួត និងឈ្នះ ១​ប្រកួត​ប៉ុណ្ណោះ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម