ព័ត៌មានជាតិ
ក្រុមហ៊ុន ញូ ធី រីច ឯ.ក អបអរសាទរ ខួប៣ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកកម្មវិធី អបអរសាទរ ខួប៣ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ញូ ធី រីច ឯ.ក ដែលប្រារព្ធឡើងនៅសាល ឌឹ ព្រីមៀរ សែនសុខ រាជធានីភ្នំពេញ។

កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកក្រុមហ៊ុនជាង ៣,០០០នាក់ ក្នុងបរិយាកាសអធិកអធម និងសោភ័ណភាពខ្ពស់។
លោក ហាន សីហា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ញូ ធី រីច ឯ.ក បានលើកឡើងថា ចាប់តាំងពីថ្ងៃបដិសន្ធិផលិតផលរបស់ក្រុមហ៊ុន ដែលរួមមាន កាហ្វេ និងទឹកដោះគោសុខភាព ក្រុមហ៊ុនតែងប្រកាន់ខ្ជាប់នូវអនុលោមភាព ប្រព័ន្ធគ្រប់គ្រង និងសង្វាក់ផលិតកម្មកម្រិតឱសថ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផល។

លោកអគ្គនាយកក៏បានបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីក្រសួង និងស្ថាប័នជាតិពាក់ព័ន្ធ រួមមាន ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង មន្ទីរពិសោធន៍បង្អែកជាតិ។

ជាពិសេស ក្រុមហ៊ុន ញូ ធី រីច ឯ.ក បានទទួលវិញ្ញាបនប័ត្រអន្តរជាតិចំនួន ១២ ដូចជា NON-GMO, GMP, MeSTI, Pharmaceutical Grade, HACCP, Not Tested on Animal, Superbrand, Halal ជាដើម ហើយថ្មីៗនេះទៀត ក្រុមហ៊ុនបានទទួល វិញ្ញាបនប័ត្រកម្រិតពិភពលោក ចំនួន៣ បន្ថែមទៀត គឺ FDA (សហរដ្ឋអាមេរិក), ISO 9001:2015 និង ISO 22000:2018។

ឯកឧត្តម នៅ លក្ខណា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានគោរពយ៉ាងខ្ជាប់ខ្ជួននូវអនុលោមភាព និងទទួលបានការទទួលស្គាល់តាមច្បាប់ពីស្ថាប័នជាតិ និងអន្តរជាតិ ក្នុងបេសកកម្មលើកកម្ពស់សុខភាពសាធារណៈ តាមរយៈផលិតផលសុខភាព។

ឯកឧត្តមបានបង្ហាញសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន ញូ ធី រីច ឯ.ក ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរមួយនេះ នឹងបន្តអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដោយឈរលើគោលការណ៍ភាពជាអ្នកដឹកនាំគំរូ គុណភាព និងសុវត្ថិភាពជាអាទិភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការការពារសុខភាពសាធារណៈ តាមរយៈការទប់ស្កាត់ និងលុបបំបាត់ផលិតផលក្លែងក្លាយ ឱសថក្លែងក្លាយ និងចំណីអាហារគ្មានសុវត្ថិភាព។

ក្នុងនាមជាប្រធាន គ.ប.ផ.ក. ឯកឧត្តមបានអះអាងថា គណៈកម្មការនេះតែងតែទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងសុវត្ថិភាពសង្គមជាតិ៕
អត្ថបទ៖ សំណាង

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


