Connect with us

កីឡា

Man United ត្រៀមប្រកាសគ្រូបណ្តោះអាសន្នថ្មីឆាប់ៗ តែមិនមែនជាលោក Solskjaer

បានផុស

នៅ

ក្លិប Manchester United ត្រៀមប្រកាសគ្រូបង្វឹកបណ្តោះអាសន្នថ្មីក្នុងពេលឆាប់ៗ ខណៈពេលនេះលោក Michael Carrick កំពុងក្លាយជាបេក្ខភាពឈានមុខគេ ក្នុងការមកដឹកនាំក្រុមបិសាចក្រហមជាងលោក Ole Gunnar Solskjaer។

លោក Michael Carrick
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Man United បានតែងតាំងលោក Darren Fletcher ជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពីលោក Ruben Amorim ត្រូវក្លិបបញ្ចប់តំណែង។ លោក Ole Gunnar Solskjaer ត្រូវបានគេរំពឹង ថា នឹងអាចមកដឹកនាំ Man United ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ដល់ចប់រដូវកាល ក្រោយលោកបានប្រកាសចង់ត្រឡប់មក Old Trafford វិញ និងបានពិភាក្សារួចរាល់ជាមួយថ្នាក់លើក្លិប។

លោក Ole Gunnar Solskjaer

ទោះបីជាយ៉ាងណា យោងតាមព័ត៌មានចុងក្រោយពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Man United ពេញចិត្តអតីតខ្សែបម្រើលោក Michael Carrick មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ខ្លួន បន្ទាប់ពីក្លិបបានធ្វើការចរចាជាមួយគ្រូបង្វឹកទាំង ២ នាក់។

ប្រភពដដែលបានអះអាង ថា Man United បានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលចុងក្រោយជាមួយលោក Michael Carrick រួច​រាល់ ហើយ​អាច​​នឹង​ប្រកាសផ្លូវការឆាប់ៗ។

លោក Michael Carrick

គួរឱ្យដឹងថា លោក Michael Carrick ជាអតីតកីឡាកររបស់ Man United ផ្ទាល់តែម្តង ពីឆ្នាំ ២០០៦ ដល់ ២០១៨។ ក្នុងអាជីពជាគ្រូបង្វឹក លោកក៏ធ្លាប់ដឹកនាំ Man United មួយរយៈខ្លីផងដែរ ដោយពេលនោះលោកទទួលការងារជាគ្រូបង្វឹកបណ្តោះអាសន្នពីថ្ងៃទី ២១ ខែ វិច្ឆិកា ដល់ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីលោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញពីតំណែង៕

លោក Michael Carrick

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម