Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលពិនិត្យតាមទីតាំងបុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ក្នុងមូលដ្ឋានខណ្ឌ

បានផុស

នៅ

អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានចាត់អោយឲ្យមន្រី្ដក្រោមឱវាទចុះពិនិត្យតាមបុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ដែលមានជនបរទេស ស្នាក់នៅ និងជួលទីតាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានខណ្ឌ ធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងអាជីវកម្ម បុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលស្នាក់នៅ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងជាផ្នែកមួយ នៃយុទ្ធនាការថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះផងដែរក្រុមការងារបានធ្វើកិច្ចសន្យាជាមួយម្ចាស់ និងតំណាងទីតាំងអាជីវកម្ម ត្រូវគោរព និងអនុវត្តការណែនាំដូចខាងក្រោម៖ មិនត្រូវជួល ឬផ្ដល់ទីតាំងឱ្យជនបរទេសដោយមិនមានឯកសារគ្រប់គ្រាន់ , ត្រូវថតចម្លងឯកសារ (Pass Sport) ជនបរទេសឱ្យបានត្រឹមត្រូវ, ត្រូវរាយការណ៍រាល់វត្តមានជនបរទេសស្នាក់នៅ ជូនអាជ្ញាធរមានសម្ថកិច្ច, មិនត្រូវផ្ដល់ទីតាំងសម្រាប់ប្រព្រឹត្តិអំពើទាំងឡាយណាដែលផ្ទុយពីច្បាប់កំណត់៕ ដោយ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម