Connect with us

ជីវិតកម្សាន្ដ

ម៉ានិត ចេញបញ្ជាក់ភាពស្អាតស្អំ និងដាស់តឿនអ្នកបរិហារកេរ្តិ៍លោក បើមិនបញ្ឈប់សកម្មភាព នឹងប្រគល់ឱ្យច្បាប់ដោះស្រាយ

បានផុស

នៅ

ក្រោយគណនីក្លែងបន្លំចំនួន២ បានបញ្ចេញសារពីការសន្ទនាចោទប្រកាន់ និងប្រមាថមើលងាយលោក ម៉ុង ម៉ានិត និងក្រុមគ្រួសារ នាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ម៉ុង ម៉ានិត បានចេញលិខិតបំភ្លឺជាសាធារណៈពីក្រុមមេធាវីតំណាងខ្លួន ក្នុងន័យបកស្រាយ និងបដិសេធជាសាធារណៈចំពោះការចោទប្រកាន់។ មិនតែប៉ុណ្ណោះ ក៏ដាស់តឿនម្ចាស់គណនីហ្វេសប៊ុកក្លែងបន្លំទាំងពីរបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះបើដូច្នេះទេ លោកនឹងបន្តផ្ដល់ដំណឹង និងពាក្យបណ្ដឹងជូនសមត្ថកិច្ច ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារភ្ជាប់នឹងលិខិតបំភ្លឺជាសាធារណៈ នាយប់ថ្ងៃទី២០ ខែមករានេះ តំណាងឱ្យលោក ម៉ុង ម៉ានិត តារាចម្រៀង អ្នកនិពន្ធសៀវភៅ និងជាម្ចាស់គ្រឹះស្ថានបោះពុម្ពស្រលាញ់សៀវភៅ បានបកស្រាយ និងបដិសេធជាសាធារណៈចំពោះការចោទប្រកាន់ និងប្រមាថមើលងាយលោក និងក្រុមគ្រួសារ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ជាសាធារណៈ តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Bratty But Pretty (Fake Profile) និង who tf is this @shethenicestbaddie (Fake Profile) ។

តាមរយៈលិខិតមេធាវីបញ្ជាក់ទៀតថា ម្ចាស់គណនីទាំងពីររូបខាងលើ បានបង្ហោះជាសាធារណៈនូវខ្លឹមសារប្រមាថ និងចែកចាយសារសំឡេងនិយាយបំភ្លៃធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងាររបស់លោក ម៉ុង ម៉ានិត ។

ទន្ទឹមនឹង មេធាវីតំណាងក៏បានគូសបញ្ជាក់ដែរថា បើបុគ្គលទាំងពីរមិនបញ្ឈប់សកម្មភាពខាងលើទេនោះ ខាងភាគីលោក ម៉ុង ម៉ានិត នឹងបន្តផ្ដល់ដំណឹង និងពាក្យបណ្ដឹងជូនសមត្ថកិច្ច និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្វែងរកជនទាំងនេះឱ្យឃើញឈ្មោះពិតរូបពិតឱ្យចូលខ្លួនយកមកដោះស្រាយតាមផ្លូវច្បាប់ រួមទាំងអតីតបុគ្គលិកដែលបានចូលដៃពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក ម៉ុង ម៉ានិត និងក្រុមគ្រួសារ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម