Connect with us

សេដ្ឋកិច្ច

គម្រោគវិនិយោគធំៗតម្លៃរាប់រយលានដុល្លារនឹងលេចរូបរាងឡើងនៅខេត្តកំពង់ធំ

បានផុស

នៅ

ខេត្ត​កំពង់​ធំ​បានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន ជាក់ស្តែង​គម្រោង​វិនិយោគចិញ្ចឹមខ្យង់គុជ​ដែលមាន​តម្លៃ​ទុន​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក នឹងលេចចេញជារូបរាងឡើងនៅខេត្តកំពង់ធំនាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ឧបនាយករដ្ឋ​មន្ត្រី វង្សី វិស្សុត ឧបនាយករដ្ឋ​មន្រ្តី​ប្រចាំ​ការ​ រដ្ឋមន្ត្រី​ក្រសួង​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ កន្លង​ទៅនេះ គម្រោងសួនកសិ-ឧស្សាហកម្ម ​រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ ទើបបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តីពី​ការ​សិក្សា​សមិទ្ធិលទ្ធភាព។

អនុស្សរណៈ​នេះ ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការកែច្នៃ​កសិផលនានា ដែលមិនផ្ដោត​លើការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី នៅលើផ្ទៃដី ប្រមាណ ៣០០ហិកតា និងគម្រោងចិញ្ចឹមខ្យង់គុជ ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ៣០០ លាន​ដុល្លារ​អាម៉េរិក គ្រោង​នឹង​សម្ពោធ​​បើក​ការដ្ឋាន​នាពេលខាងមុខបន្តិចទៀតនេះ ព្រម​ទាំង​គម្រោង​វារីវប្បកម្ម ឧស្សា​ហកម្ម​កែច្នៃ​ស្រូវ កៅស៊ូ និង​ដំឡូង​មី​ជា​ច្រើនទៀតផង​ដែរ​។

លោកឧបនាយករដ្ឋមន្រ្តីបាន​គូស​បញ្ជាក់​ថា ដើម្បីសម្រួលដល់ការវិនិយោគរបស់វិស័យឯកជន ក៏ដូច​ជា​ការ​ជំរុញ​ផលិត​កម្មក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាជន រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ បាន​រៀបចំ និង​ដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត និង​ផែន​ការ​អភិវឌ្ឍ​មួយ​ចំនួន ពិសេស​រដ្ឋាភិបាល​បាន​និងកំពុង​វិនិយោគ​លើ​វិស័យជាច្រើន ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ​ក្នុងខេត្តកំពង់ធំចំនួន ៣៧០ គម្រោង ក្នុងទឹកប្រាក់ ប្រមាណជាង ១,៥ ប៊ីលានដុល្លារអាម៉េរិក។

ទន្ទឹមនេះ ខេត្តកំពង់ធំបាននិងកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័យសំខាន់ជាច្រើន មានជាអាទិ៍ គម្រោង​ការ​អភិវឌ្ឍ​សួន​ឧស្សាហកម្ម​ស្វាយចន្ទី “Cashew Nut Industrial Park (CIP)” ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែល​នឹងលេចចេញជារូបរាង នាពេលខាងមុខនេះ​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម