សេដ្ឋកិច្ច
កម្ពុជានាំចេញទៅអូស្ត្រាលី សម្រេចបានជាង ៥០០ លានដុល្លារ នៅក្នុងឆ្នាំ ២០២៥
កម្ពុជានាំចេញទៅប្រទេសអូស្ត្រាលី សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥០០ លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ៤,៤៧% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងថា កម្ពុជានៅបន្តរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ធានានូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាព ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូស្ត្រាលី សម្រេចបាន ៦២៤ លានដុល្លារ កើន ៤,៣៧% ក្នុងនោះ កម្ពុជានាំចេញទៅអូស្ត្រាលី មានតម្លៃ ៥០៩ លានដុល្លារ កើន ៤,៤៧% ចំណែកអូស្ត្រាលីនាំចូលមកវិញ មានតម្លៃ ១១៥ លានដុល្លារ កើនឡើងជិត ៤%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖ «យើងអនុវត្តនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដេលធ្វើឱ្យកម្ពុជា អូស្ត្រាលី ជប៉ុន ណូវេសេឡង់ ប្រទេស ៥ ធ្វើឱ្យពាណិជ្ជកម្មកើនឡើង»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការនាំចេញទំនិញរបស់កម្ពុជា បន្តរក្សាបាននូវកំណើនល្អ ដែលសម្រេចបានទំហំជាង ៣១ ពាន់លានដុល្លារ កើនប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


