Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ១ ចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី ១ ដឹកនាំ​ដោយ​លោក កង វង ចៅសង្កាត់ សហការ​ជាមួយ​ក្រុម​ការងារ​សាលា​រាជធានី បាន​ចុះ​បូម​ស្តារ​ប្រព័ន្ធ​លូ​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កង វង ចៅសង្កាត់​ចោមចៅ​ទី ១ បាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ មាន​ទឹក​ដក់​ជាប់​លើ​ដង​ផ្លូវ ទើប​លោក​ស្នើ​សុំ​ទៅ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សុំ​រថយន្ត​បូម​លូ ដើម្បី​បូម​ស្តារ​ប្រព័ន្ធ​លូ​ខាង​លើ​ឲ្យ​ងាយស្រួល​ធ្វើដំណើរ។

លោក​ចៅសង្កាត់​ចោមចៅ​ទី ១ បាន​ថ្លែងអំណរគុណ​ដល់​លោក សាំ ពិសិដ្ឋ ដែល​បាន​ផ្តល់​រថយន្ត​ចុះ​មក​បូម​ស្តារ​ប្រព័ន្ធ​លូ​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា។

ក្នុង​នាម​អាជ្ញាធរ លោក​ចៅសង្កាត់ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ សូម​មេត្តា​ជួយ​ថែរក្សា​បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ ឲ្យ​បាន​ល្អ ចៀសវាង​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ ដែល​ងាយ​នឹង​ហើរ ឬ ហូរ​ចូល​ប្រព័ន្ធ​លូ បង្ក​ការ​កកស្ទះ​ចរន្តទឹក៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម