Connect with us

ព័ត៌មានអន្ដរជាតិ

ចិនប្រកាសគាំទ្រ UN ក្រោយលោកត្រាំថា «ក្រុមប្រឹក្សាសន្តិភាព»អាច​ជំនួស​អង្គការ​អន្តរជាតិ​នេះបាន

បានផុស

នៅ

ក្រសួងការបរទេសចិន​ បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០២៦​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម ហើយនឹងការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ដើម្បីឆ្លើយតបទៅនឹងមតិយោបល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងថា «ក្រុមប្រឹក្សាសន្តិភាព» ដែលលោកបានស្នើឡើង អាចនឹងមកជំនួសអង្គការសហប្រជាជាតិ (UN)។

លោក Guo Jiakun (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Xinhua អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បាននិយាយថា ប្រទេសចិននឹងបន្តរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទោះបីជាកាលៈទេសៈសកលលោកវិវត្តទៅជាយ៉ាងណាក៏ដោយ។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​អង្គារ លោក​ត្រាំ បានមានប្រសាសន៍ថា «ក្រុមប្រឹក្សាសន្តិភាព» អាចនឹងមានលទ្ធភាពជំនួសអង្គការសហប្រជាជាតិ ដោយលោកបានរិះគន់ស្ថាប័នពិភពលោកមួយនេះថា បានបរាជ័យក្នុងការដោះស្រាយជម្លោះនានា។ មេ​ដឹ​កនាំ​អាមេរិក​វ័យ​៧៩​ឆ្នាំ​រូប​នេះ បានរិះគន់អង្គការសហប្រជាជាតិជាយូរមកហើយ ហើយ​បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីអង្គភាពដែលពាក់ព័ន្ធនឹង UN ជាង៣០ហើយ ដែលលោកយល់ថាមានសកម្មភាពផ្ទុយនឹងផលប្រយោជន៍របស់​អាមេរិក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម