ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រាប់ថាគ្រោងទទួលដំណើរទស្សនកិច្ចរបស់លោកស៊ី នៅចុងឆ្នាំនេះ
លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាចុងឆ្នាំ២០២៦ ដែលនេះជាសញ្ញាសម្គាល់ដ៏សំខាន់នៃអ្វីដែលមេដឹកនាំអាមេរិកបានពិពណ៌នាថាជាទំនាក់ទំនងទ្វេភាគី «ដ៏ល្អប្រសើរ»។

ក្នុងកិច្ចសន្ទនាជាមួយក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងពេលធ្វើដំណើរត្រឡប់មកពីប្រទេសស្វីសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ លោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះទំនងជានឹងធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល G20 ដែលលោកនឹងធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Miami រដ្ឋផ្លរីដា នាពាក់កណ្តាលខែធ្នូ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីលោកត្រាំ បានបញ្ជាក់ជាថ្មីអំពីគម្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិន នាខែមេសាខាងមុខ។
លោកត្រាំ បានសរសើរលោកប្រធានាធិបតី ស៊ី ជិនពីង ថាជា «បុគ្គលដ៏អស្ចារ្យ» និងបានចាត់ទុកការប្រសើរឡើងនៃទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងថាជាលទ្ធផលនៃការចាប់ផ្តើមបញ្ជាទិញសណ្តែកសៀងអាមេរិកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ឡើងវិញពីសំណាក់ប្រទេសចិន ដែលលោកកត់សម្គាល់ថាបាននាំមកនូវក្តីរីករាយយ៉ាងខ្លាំងដល់កសិករអាមេរិក។ កាលវិភាគការទូតនេះ បានពង្រឹងស្ថានភាពបច្ចុប្បន្នរវាងមហាអំណាចទាំងពីរ ខណៈដែលពួកគេឈានទៅរកការចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ពេញមួយឆ្នាំខាងមុខ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


