Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារដើមគរផ្លាស់ទៅលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃកំពុងមានអតិថិជនមកទិញជាហូរហែ

បានផុស

នៅ

អាជីវករនៅជុំវិញតំបន់ផ្សារដើមគរ ដែលផ្លាស់ប្ដូរទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃនៅពេលនេះមានអតិថិជន ពិសេសគឺម៉ូយៗមកទិញបណ្តើរៗ ជាហូរហែហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសកម្មភាពលក់ដូរជាក់ស្ដែងនៅផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោទឹកមុខបងប្អូន អាជីវករ ញញឹម សប្បាយរីករាយ ដោយមានកន្លែងលក់ដូរសមរម្យ និងមានអតិថិជន មកទិញបណ្តើរៗ ជាហូរហែ ហើយអ្នកខ្លះត្រឹមម៉ោង ជិត១១យប់បានលក់អស់ និងកំពុងរៀបចំចេញទៅផ្ទះវិញ ផងដែរ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃ២៤មករានេះ។

លោកស្រីអ្នកនាំពាក្យបញ្ជាក់ដែរថា ក្រុមអាជីវករក៏បានលើកឡើងថា ពួកគាត់លែងបារម្ភហើយព្រោះឃើញអ្នកលក់មកច្រើន ចំណែកម៉ូយចាប់ផ្ដើមមកទិញច្រើនដែរ។

យ៉ាងណាមិញ ក្រុមអាជីវករក៏បានថ្លែងអំណរគុណដល់ការ ខិតខំប្រឹងប្រែងរបស់លោក ឃួង ស្រេង អភិបាល នៃ គណ:អភិបាលរាជធានី ភ្នំពេញ និងសហការីដែលបានជួយជ្រោមជ្រែងដល់ពួកគាត់ដើម្បីមានទីតាំងប្រកបអាជីវកម្មសមរម្យត្រឹមត្រូវមួយដោយមិនបាច់ភ័យខ្លាចត្រូវហាលខ្យល់ ហាលភ្លៀង ឬប្រឈម គ្រោះថ្នាក់ ជាយថាហេតុណាមួយ ទៀតឡើយ។

គួរបញ្ជាក់ដែរថា កាលពីរាត្រីថ្ងៃទី២៣ ខែមករា២០២៦នេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និង លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រួមទាំងសហការីបានចុះទៅដល់ផ្ទាល់កន្លែងលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃបានឃើញសកម្មភាពលក់ដូរ និងទិញលក់របស់អាជីវករនៅទីនោះយ៉ាងរស់រវើកហើយ ផងដែរ៕

អត្ថបទ ៖​ ស្រីរ័ត្ន






Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម