Connect with us

ព័ត៌មានអន្ដរជាតិ

លិចស្រឡាងដឹកមនុស្ស ជាង ៣៥០ នាក់ នៅ ហ្វីលីពីន

បានផុស

នៅ

ស្រឡាងមួយគ្រឿងដែលផ្ទុកមនុស្សជាង ៣៥០ នាក់នៅលើនោះ បានលិចនៅព្រឹកថ្ងៃច័ន្ទទី២៦មករា នៅជិតកោះមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈក្រុមអ្នកជួយបានសង្គ្រោះអ្នកដំណើរយ៉ាងហោចណាស់ ៣១៦ នាក់ និងយកសាកសពចំនួន ១៥ នាក់មកវិញ។ នេះបើយោងតាមការចុះផ្សាយពី CNN

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីឆ្មាំសមុទ្របានបញ្ចាក់ថា ស្រឡាង Trisha Kerstin 3 ជាសាឡាងដឹកទំនិញ និងដឹកអ្នកដំណើរឆ្លងកោះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Jolo ភាគខាងត្បូងក្នុងខេត្ត Sulu ពីទីក្រុងកំពង់ផែ Zamboanga ជាមួយអ្នកដំណើរ ៣៣២ នាក់ និងសមាជិកនាវិក ២៧ នាក់ នៅពេលដែលវាបានជួបប្រទះបញ្ហាបច្ចេកទេស ហើយលិចបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។

មេបញ្ជាការឆ្មាំសមុទ្រលោក Romel Dua បានប្រាប់ The Associated Press ថា «មានមន្ត្រីសុវត្ថិភាពឆ្មាំសមុទ្រម្នាក់នៅលើនោះ ហើយគាត់ជាមនុស្សដំបូងគេដែលបានទូរស័ព្ទ និងជូនដំណឹងដល់ពួកយើងឲ្យដាក់ពង្រាយនាវាជួយសង្គ្រោះ»។

លោកអះអាងបន្ថែមទៀតថា កងឆ្មាំសមុទ្រ និងនាវាកងទ័ពជើងទឹក រួមជាមួយយន្តហោះឃ្លាំមើល ឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាកាស និងកងនាវានេសាទជាច្រើនគ្រឿង បានធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្រៅឆ្នេរសមុទ្រ Basilan។

លោក Dua បាននិយាយថា មូលហេតុនៃការលិចស្រឡាងមិនទាន់ច្បាស់លាស់ភ្លាមៗនោះទេ ពេលនេះក្រុមប៉ូលិសកំពុងស៊ើបអង្កេតបន្ថែម ស្របពេលដែលកងឆ្មាំសមុទ្របានសម្អាតស្រឡាងមុនពេលវាចាកចេញពីកំពង់ផែ Zamboanga ហើយមិនមានសញ្ញានៃការផ្ទុកលើសទម្ងន់នោះទេ។

គួរបញ្ចាក់ថា គ្រោះថ្នាក់​តាមសមុទ្រ​ជាច្រើន​បានកើតឡើង​ក្នុងប្រទេសហ្វីលីពីន ​ដោយសារតែព្យុះទីហ្វុង ស្រឡាងឬទូកដែលមិនបានថែទាំនិងផ្ទុកលើសទម្ងន់ ជាមួយនឹងការមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព ជាពិសេសនៅក្នុងខេត្តដាច់ស្រយាល។ នៅក្នុងខែធ្នូ ឆ្នាំ១៩៨៧ គ្រោះមហន្តរាយផ្លូវសមុទ្រដ៏ធ្ងន់ធ្ងរបំផុតមួយ​បានកើតឡើង នៅពេលដែលស្រឡាង Dona Paz បានបុកជាមួយនាវាដឹកប្រេងមួយគ្រឿង នៅកណ្តាលប្រទេស ដោយសម្លាប់មនុស្ស ៤៣០០នាក់ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

នាយករដ្ឋមន្ត្រី អង់គ្លេស ស្នើលោកត្រាំ គួរតែសុំទោស ដែលប្រមាថទាហាន ណាតូ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម