Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ ឯកសារធានាសន្តិសុខពីអាមេរិកបានរួចរាល់១០០%ហើយ រង់ចាំតែហត្ថលេខាផ្លូវការ

បានផុស

នៅ

លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាស​ថា ឯកសារដ៏ទូលំទូលាយដែលរៀបរាប់ពីការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន បាន«រួចរាល់១០០ភាគរយ» ហើយ និងកំពុងរង់ចាំពិធីចុះហត្ថលេខាជាផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

យោង​តាម​រ៉យទ័រ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី កាល​ពីថ្ងៃ​អាទិត្យ​ទី​២៥​ខែ​មករា​ឆ្នាំ​២០២៦ លោក​ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ការធានាទាំងនេះគឺជាចំណុចស្នូលសម្រាប់សុវត្ថិភាពរបស់អ៊ុយក្រែននាពេលអនាគត ហើយបានកត់សម្គាល់ថា អត្ថបទចុងក្រោយនឹងត្រូវឆ្លងកាត់ការផ្តល់សច្ចាប័នពីទាំងសភាអាមេរិក និងសភាអ៊ុយក្រែន។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចចរចាត្រីភាគីកាលពីចុងសប្តាហ៍ក្នុងទីក្រុង Abu Dhabi ដែលមានការចូលរួមពីអ្នកសម្របសម្រួលអាមេរិក និងតំណាងរុស្ស៊ី ដែលមេដឹកនាំអ៊ុយក្រែនបានពណ៌នាថាជាកិច្ចពិភាក្សាប្រកបដោយលទ្ធផល ទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗក៏ដោយ។

ការពិភាក្សាបានផ្ដោតលើក្របខ័ណ្ឌ២០ចំណុចដែលដឹកនាំដោយ​អាមេរិក ក្នុងគោលបំណងបញ្ចប់ជម្លោះដែលបានអូសបន្លាយជិតបួនឆ្នាំមកនេះ។ ខណៈពេលដែលលោក​ហ្សេលេនស្គី បានរាយការណ៍ពីវឌ្ឍនភាពក្នុងការកាត់បន្ថយ «បញ្ហាប្រឈម» មួយចំនួន លោកបានសង្កត់ធ្ងន់ថា បូរណភាពទឹកដីនៅតែជាបន្ទាត់ក្រហមដ៏សំខាន់សម្រាប់ទីក្រុង​កៀវ​។ ប្រទេសរុស្ស៊ីនៅតែបន្តទាមទារ​ឲ្យ​អ៊ុយក្រែនបោះបង់ចោលតំបន់ភាគខាងកើតរបស់ខ្លួន ដែលជាជំហរមួយដែលទីក្រុង​កៀវ​ បានបដិសេធទាំងស្រុង។ ទោះបីជាមានភាពខុសគ្នាជាមូលដ្ឋានទាំងនេះក៏ដោយ ក៏ភាគីទាំងអស់បានយល់ព្រមបន្តការសន្ទនា ដោយកិច្ចចរចាត្រីភាគីជុំទីពីរត្រូវបានរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុង Abu Dhabi នាចុង​សប្ដាហ៍​នេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម