ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចូលរួមក្រុមប្រឹក្សាសន្តិភាព អាណត្តិ៣ឆ្នាំ មិនបង់ថវិកាទេ
តាមសារបង្ហោះនៅលើបណ្តាញសង្គមតេឡេក្រាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
សម្តេចធិបតីបានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសន្តិភាពនេះ គឺដើម្បីបង្ហាញពីឆន្ទៈដ៏មុតមាំរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការកសាង និងរក្សាសន្តិភាពសកល។
សម្តេចធិបតីបានលើកឡើងថា សុច្ឆន្ទៈស្រឡាញ់សន្តិភាព ការគាំទ្រ និងការរួមចំណែកដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍មូលដ្ឋានដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។
ជាមួយគ្នានេះផងដែរ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ដើម្បីបំបាត់ការយល់ច្រឡំរបស់ប្រជាពលរដ្ឋមួយចំនួន អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដោយបានអះអាងថា ការចូលរួមសម្រាប់អាណត្តិ ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាណាមួយឡើយ។
សម្តេចធិបតីបានបញ្ជាក់ថា ការបង់ថវិកាចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺអនុវត្តតែសម្រាប់ករណីចូលជាសមាជិករយៈពេលវែង ឬសមាជិកអចិន្ត្រៃយ៍ តែប៉ុណ្ណោះ។ ការសម្រេចចូលរួមរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានមើលឃើញថា ជាការបន្តបង្ហាញពីតួនាទី និងការទទួលខុសត្រូវរបស់កម្ពុជា លើឆាកអន្តរជាតិ ក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


