ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ ឆ្នាំ ២០២៥ ជំងឺមិនឆ្លង ៤ ប្រភេទ ហក់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ឆ្នាំ ២០២៥ កន្លងទៅនេះ ជំងឺមិនឆ្លងចំនួន ៤ ប្រភេទ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក បានហក់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ បណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកជំងឺទៅលើការរស់នៅ និងរបបអាហារប្រចាំថ្ងៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលការងារឆ្នាំ ២០២៥ របស់ក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២៦ មករា លោករដ្ឋមន្ត្រី បានបន្តថា ក្នុងនោះ ករណីជំងឺទឹកនោមផ្អែមថ្មី បានមកពិនិត្យព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលមានចំនួន ២៩២១៩៧ ករណី មានការកើនឡើង ២៦,៨% បើប្រៀបធៀបនឹងឆ្នាំ ២០២៤ និងមានអ្នកជំងឺសម្រាកពេទ្យចំនួន ១៨៤២៩ នាក់។ ចំណែក ករណីថ្មី ជំងឺលើសសម្ពាធឈាមវិញ មានអ្នកជំងឺមកពិនិត្យព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលមានចំនួន ៤៥១០០៩ ករណី កើនឡើង ១២,២០% និងមានអ្នកជំងឺសម្រាកពេទ្យ ៤១៤៦៣ នាក់ កើនឡើង ១៩,១៧% ធៀបនឹងឆ្នាំ ២០២៤។ ចំពោះករណីថ្មី នៃជំងឺសរសៃឈាមបេះដូងមាន អ្នកជំងឺពិនិត្យព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលមានចំនួន ១៥៣២៤ ករណី និងអ្នកជំងឺសម្រាកពេទ្យ ២៥៤៨០ នាក់ ក្នុងនោះ ស្លាប់ ១០៩១ នាក់ និងករណីថ្មី នៃជំងឺមហារីក មានអ្នកជំងឺពិនិត្យព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលមានចំនួន ៣៥៩២១ ករណី កើនឡើង ១៣,៩% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ ស្លាប់ ១៥៥ នាក់។

បើតាម លោករដ្ឋមន្ត្រី ថា ការកើនឡើង នៃជំងឺមិនឆ្លង នាពេលនេះ កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថចម្បងរួមគ្នា គឺ របបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឲ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន ការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឲ្យកើតមានជំងឺមិនឆ្លង។ ដូច្នេះ ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័ន-ពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ក្នុងការជៀសវាងបានពីជំងឺ និងស្លាប់ដោយសារជំងឺមិនឆ្លងចម្បងៗ ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាល រឹងមាំ អភិក្រម នវានុវត្តន៍ និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីផ្តល់សេវាជំងឺមិនឆ្លង សេវាជំងឺសុខភាពផ្លូវចិត្ត ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបថហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួម នៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


