សេដ្ឋកិច្ច
កម្ពុជា រកចំណូលបានជិត $៤០ លាន ពីការនាំចេញផ្លែមៀនស្រស់ កើនជិត ២៣%
កម្ពុជារកប្រាក់ចំណូលបានជិត ៤០ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិននៅក្នុងឆ្នាំ ២០២៥ កើនឡើង ២២,៨២% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រេចបានទំហំទឹកប្រាក់ ៣២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៥ បរិមាណនៃការនាំចេញផ្លែមៀនស្រស់ សម្រេចបាន ៣២ ៩៦៣ តោន កើនឡើង ៣១,៣២% ធៀបនឹងឆ្នាំ ២០២៤។
ទិន្នផល និងទីផ្សារតម្លៃមៀនប៉ៃលិនមានភាពល្អប្រសើរនៅឆ្នាំ ២០២៥ ក្រុមហ៊ុនដែលនាំចេញផ្លែមៀនទៅចិនបានចុះកិច្ចសន្យាទិញពីកសិករក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនមានប្រសាសន៍ថា កសិករអាចលក់មៀនប៉ៃលិនទៅឱ្យក្រុមក្រុមហ៊ុន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម ដែលលោកអះអាងថា កសិករអាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង នៅក្នុងរបាយការណ៍ថា នៅក្នុងឆ្នាំ ២០២៥ ការនាំចេញផលិតផលដំណាំ មានលក្ខណៈល្អប្រសើរ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤។
ផលិតកម្មស្រូវ អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី សាច់សត្វ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


