ព័ត៌មានអន្ដរជាតិ
ត្រាំយល់ព្រមផ្សះផ្សាជាមួយ លោក walz ក្នុងរឿងបាញ់សម្លាប់ជនអន្តោប្រវេសន៍
ប្រធានាធិបតី លោក ដូណាល់ ត្រាំ និងអភិបាលរដ្ឋ Minnesota លោក Tim Walz បានផ្សះផ្សាគ្នាឡើងវិញ បន្ទាប់ពីការហៅទូរស័ព្ទឯកជនមួយកាលពីថ្ងៃចន្ទ ជាសញ្ញាមួយដែលភាគីទាំងពីរចង់ដោះស្រាយវិបត្តិជុំវិញការបណ្តេញជនអន្តោប្រវេសន៍តាមបញ្ជារបស់ លោក ដូណាល់ ត្រាំ បន្ទាប់ពីមន្រ្តីអន្តោប្រវេសន៍ធ្វើឱ្យពលរដ្ឋអាមេរិកពីរនាក់ស្លាប់នៅក្នុងត្លុកឈាម នៅទីក្រុង Minneapolis ។

ជាមួយគ្នានោះ លោក ដូណាល់ ត្រាំ និងអភិបាលក្រុង Minneapolis លោក Jacob Frey ក៏បាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទផងដែរ ក្នុងការដោះស្រាយបញ្ហាចម្រូងសម្រាសជាបន្តបន្ទាប់របស់ពួកគេ ជាការផ្លាស់ប្តូរសាធារណៈអស់ច្រើនសប្តាហ៍។
ការសន្ទនានោះ បានបន្តថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Gregory Bovino ជាមន្ត្រីល្បាតព្រំដែនរបស់សហរដ្ឋអាមេរិក ជាមនុស្សម្នាក់ពូកែរិះគន់អ្នកមកពីគណបក្សប្រជាធិបតេយ្យ និងសកម្មជនស៊ីវិល នឹងចាកចេញពីរដ្ឋ Minnesota រួមជាមួយភ្នាក់ងារមួយចំនួនដែលដាក់ពង្រាយជាមួយខ្លួនផងដែរ។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មនុស្សម្នាក់ដែលតែងតាំងជាមន្រ្តីព្រំដែន ត្រូវបានចាត់តាំង ពីលោក ត្រាំ គឺលោក Tom Homan នឹងជំនួសឱ្យ លោក Bovino នៅក្នុង រដ្ឋ Midwestern ក្នុងតួនាទីដែលរដ្ឋបាលត្រាំ បានដាក់ឈ្មោះថា Operation Metro Surge ។
លោក ត្រាំ ផ្ទាល់បាននិយាយថា៖«លោក Homan កំពុងត្រូវបានបញ្ជូនទៅកាន់រដ្ឋ Minnesota, លោក Homan មិនជាប់ពាក់ព័ន្ធក្នុងការបង្រ្កាបជនអន្តោប្រវេសន៍នោះទេ ប៉ុន្តែ លោកស្គាល់ និងចូលចិត្តមនុស្សជាច្រើននៅទីនោះ»។
លោក Bovino បានក្លាយជាមនុស្សមានមុខមាត់ជាសាធារណៈឈានមុខគេ និងជាអ្នកតស៊ូមតិ ខាងជនអន្តោប្រវេសន៍ក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលគេតែងតែឃើញក្រុមរបស់លោកឈានមុខគេនៃភ្នាក់ងារសហព័ន្ធប្រដាប់អាវុធខ្លាំងៗ ធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង។
មិនតែប៉ុណ្ណោះ ព័ត៌មាននៃការដកតំណែងរបស់មន្រ្តីរូបនេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីការហៅទូរស័ព្ទរបស់លោក ដូណាល់ ត្រាំ ជាមួយ Walz និង Frey ពីហេតុការណ៍របស់គិលានុបដ្ឋាយិកា ICU អាយុ៣៧ឆ្នាំ លោក Alex Pretti ត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារសហព័ន្ធនៅទីក្រុង Minneapolis អំឡុងពេលភាពតានតឹងកណ្តាលក្រុង កាលពីចុងសប្តាហ៍រវាងមន្ត្រីអន្តោប្រវេសន៍ និងក្រុមអ្នកតវ៉ា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


