ជីវិតកម្សាន្ដ
យូ ឌីស្កូ ដាច់ចិត្តទម្លាយរូបភាពដ៏កម្សត់ពេលវះកាត់ប្តូរក្រលៀន នៅឥណ្ឌាតែម្នាក់ឯង
ទស្សនិកជនបានដឹងហើយថាតារាសម្តែងប្រុស យូឌីស្កូ កាលពីប្រមាណ ៨ឆ្នាំមុនបានធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរដោយសារខូចក្រលៀន នឹង បានចេញទៅព្យាបាលបន្តនៅប្រទេសឥណ្ឌាដើម្បីធ្វើកាព្យាបាលវះ កាត់ប្ដូរក្រលៀនថ្មីរហូតទទួលបានជោគជ័យ។


បន្ទាប់ពីឆ្លងកាត់នៃការធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរនឹងកាចសាហាវ (ខូចក្រលៀន) តារាសម្តែង យូ ឌីស្កូ កន្លងមកក៏ធ្លាប់បានចែករំលែកបទពិសោធដ៏លំបាក នៃជំងឺដ៏កាចសាហាវមួយនេះ។ មិនតែប៉ុណ្ណោះ លោកបញ្ជាក់ថា អ្នកកើតជំងឺដ៏កាចសាហាវនេះ គឺរស់គ្រាន់តែដើម្បីកំដរការស្លាប់តែប៉ុណ្ណោះ បើគ្មានលុយប្តូរប្រលៀននោះទេ។
ទោះបីយ៉ាងណាគិតមកដល់ពេលនេះ គឺរយៈពេលប្រមាណ៨ឆ្នាំទៅហើយ ដែលលោក យូ ឌីស្កូ បានរួចផុតពីជំងឺដ៏កាចសាហាវទាំងនោះ និងកំពុងបានបន្តជីវិតរស់នៅបំពេញការងារសិល្បៈដូចសព្វថ្ងៃ ខណ:ប្រជាប្រិយភាពក៏ទទួលបានការគាំទ្រដូចមុនផងដែរ។ ដោយឡែកថ្មីៗនេះ លោក យូ ឌីស្កូ ទើបបង្ហោះរូបភាពមួយសន្លឹកគ្រាព្យាបាលនៅប្រទេសឥណ្ឌាលើ Story ហ្វេសប៊ុកផ្ទាល់ខ្លួនអមសំណេរថា “ជីវិតមកសម្រាកព្យាបាលជំងឺម្នាក់ឯងនៅប្រទេសឥណ្ឌាពិតជាកម្សត់ខ្លួនណាស់”។

តាមរយ:កិច្ចសម្ភាសកាលពីថ្មីៗកន្លងទៅ លោក យូ ឌីស្កូ បានរៀបរាប់ថា ឆ្លងកាត់បទពិសោធននេះ លោកពិតជាលំបាកណាស់ ពិសេសអ្នកដែលជួបប្រទះជំងឺដ៏កាចសាហាវនេះច្បាស់ជាយល់។ លោកថា សម្រាប់ខ្លួនលោកមូលហេតុដែលខូចក្រលៀនអាចបណ្តាលមកពីការញ៉ាំថ្នាំផ្សះច្រើនក៏ថាបាន ព្រោះតែកំឡុងពេលនោះលោកឧស្សាហ៍កើតអាការ:ឡើងជាតិអាស៊ីត និងឈឺសន្លាក់ទើបតម្រូវលេបថ្នាំបំបាត់ការឈឺចុកចាប់ ៕ ដោយ : ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១២ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


