ជីវិតកម្សាន្ដ
មហាជនសាទរ ក្រោយឃើញ សាលី ស្រីមាស ធូរស្បើយ និងជោគជ័យទាំងស្រុងលើការវះកាត់ប្តូរក្រលៀនថ្មី
ជាថ្មីម្តងទៀត នាដការីរបាំ សាលី ស្រីមាស បានសម្តែងការអរគុណនិងដឹងគុណជាខ្លាំងដល់សប្បុរសជនគ្រប់រូប ពិសេសអ្នកឧកញ៉ា លាង ម៉េង សម្រាប់ការឱកាសឱ្យខ្លួនបានរស់រានបន្ត តាមរយៈការឧបត្តម្ភវះកាត់ប្តូរក្រលៀនថ្មី ក្នុងលទ្ធផជោគជ័យ ១០០% ខណៈដំណឹងនេះ ធ្វើឱ្យមហាជនត្រេកអរ និងបង្ហាញក្តីរំភើបចិត្តជាមួយកញ្ញាផងដែរ។
នេះបើតាមការបញ្ជាក់របស់ សាលី ស្រីមាស ក្នុងវីដេអូជាង ៥នាទី ជាមួយនឹងទឹកមុខស្រស់ស្រាយ បញ្ជាក់ន័យនៃស្ថានភាពសុខភាពប្រសើរឡើងវិញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

ដោយក្តីអាណិតអាសូរ និងដើម្បីជាការផ្តល់ឱកាសដល់នាដការីរបាំមួយរូប អាចបន្តចូលរួមចំណែកកិច្ចការលើកស្ទួយវប្បធម៌ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង និងលោកជំទាវ បានសម្រេចជួយឧបត្ថម្ភថវិកាទាំងស្រុង ដើម្បីវះកាត់ដូរក្រលៀនថ្មី។
ជាក់ស្តែងបន្ទាប់ពីចាកចេញទៅព្យាបាល និងវះកាត់ក្រលៀន នៅប្រទេសឥណ្ឌា អស់រយៈពេលប្រមាណជិត ៣ខែហើយនោះ កញ្ញា សាលី ស្រីមាស បានបង្ហោះវីដេអូបញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួន។ ក្នុងនោះក៏មហាជននិងអ្នកគាំទ្របានសម្តែងក្តីរំភើបផងដែរ។
គួរជម្រាបថា បច្ចុប្បន្នស្ថានភាពសុខភាព កញ្ញា សាលី ស្រីមាស បានធូរស្រាលច្រើន ខណ:អ្នកគាំទ្រសង្ឃឹមថា សាលី ស្រីមាស នឹងបង្ហាញវត្តមាននៅក្នុងវិស័យសិល្ប:ឆាប់ៗនេះខាងមុខនេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


