សន្តិសុខសង្គម
អាជីវករសង់តូបលើចំណីផ្លូវសាធារណៈជាង ៦០ទីតាំង យល់ព្រមសហការ រុះរើចេញ ដោយគ្មានការតវ៉ា
ភ្នំពេញ ៖ អភិបាលខណ្ឌមានជ័យ បន្តចុះត្រួតពិនិត្យមើល តូបលក់ដូរលើចំណីផ្លូវ ជាង ៦០ទីតាំង លើបណ្តោយផ្លូវបេតុង ដែលយល់ព្រមរុះរើចេញ ដោយខ្លួនឯង។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចមុខអគ្គិសនីទួលពង្រ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំង បន្តចុះត្រួតពិនិត្យ ដំណើរការរុះរើតូបដែលសង់លក់ដូរលើចំណីផ្លូវ នឹងកាត់សំយ៉ាប និងផ្ទាំងប៉ាណូដែលសង់មកលើផ្លូវសាធារណៈ ។ ជាលទ្ធផលល្អ គឺ បងប្អូនអាជីវករយល់ព្រមសហការ រុះរើដោយខ្លួនឯង ដើម្បីសម្រួលលំហូរចរាចរណ៍ឡើងវិញ លែងមានការរំខាន លើការកកស្ទះបន្តទៅទៀតឡើយ។

លោក អភិបាលខណ្ឌមានជ័យបន្តថា ក្នុងនោះអាជីវករដែលសង់តូប ក៏ដូចដាក់ផ្លាកផ្ទាំងប៉ាណូ ចំនួន ៦២ទីតាំង យល់ព្រមចូលរួមសហការ ក្នុងការរុះរើចេញពីលើផ្លូវសាធារណៈ បន្ទាប់ពីកម្លាំងអាជ្ញាធរ អប់រំណែនាំរួចរាល់។

ជាចុងក្រោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានស្នើសុំទៅពលរដ្ឋ ដែលប្រកបការលក់ដូរ ត្រូវរួបរួមគ្នា ចូលរួមសហការជាមួយអាជ្ញាធរ នឹងស្វែងទីតាំងលក់ដូរឱ្យបានសមស្រប មិនត្រូវរំលោភលើផ្លូវសាធារណៈបន្តនោះឡើយ ដើម្បីសុវត្ថិភាព ក៏ដូចជាកាត់បន្ថយរាល់ការកកស្ទះចរាចរណ៍ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


