កីឡា
កីឡាករ អ៊ឹម លាំងឈុង ចំណាយពេល ៥ឆ្នាំទើបអាចជាប់ជម្រើសជាតិកីឡាវ៉ូវីណាម
អ៊ឹម លាំងឈុង ដែលជាកីឡាករវ៉ូវីណាម រំលឹកពីអតីតកាលចូលហ្វឹកហាត់កីឡាមួយនេះរយៈពេល ៥ឆ្នាំទើបមានឱកាស និងសមត្ថភាពគ្រប់គ្រាន់បានជាប់ជម្រើសជាតិរហូតមកដល់ពេលនេះ និងមានឱកាសចេញប្រកួតអន្តរជាតិឈ្នះមេដាយជាបន្តបន្ទាប់។

អ៊ឹម លាំងឈុង និងមិត្តរួមក្រុម
កីឡាករ អ៊ឹម លាំងឈុង បានឲ្យដឹងថា រូបគេចូលហ្វឹកហាត់កីឡាវ៉ូវីណាមនេះដំបូងគឺគ្រាន់តែចង់បានសុខភាពល្អ និងអាចការពារប៉ុណ្ណោះទេ។ រូបគេចាប់ហ្វឹកហាត់កីឡាមួយនេះតាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩ ទើបបានជាប់ជម្រើសជាតិ។

កីឡាករ អ៊ឹម លាំងឈុង
ម្ចាស់មេដាយអន្តរជាតិជាច្រើនគ្រឿងរូបនេះបន្ថែមទៀតថា ការតស៊ូព្យាយាមរយៈពេល ៥ឆ្នាំបានធ្វើឲ្យរូបគេបានជាប់ជាកីឡាករជម្រើសជាតិ និងមានឱកាសចេញប្រកួតតំណាងកម្ពុជាដូចជានៅប្រទេសឥណ្ឌូណេស៊ី ចំនួន២ដង ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ជាដើម។ បន្ទាប់ពីបានហ្វឹកហាត់ និងចាប់យកអាជីពកីឡាមួយនេះមកបានផ្ដល់សារប្រយោជន៍ច្រើនដល់ខ្លួនពិសេសធ្វើឲ្យជីវភាពក្រុមគ្រួសារល្អប្រសើរផងដែរ។

អ៊ឹម លាំងឈុង និងមិត្តរួមក្រុម
បញ្ជាក់ដែរថា អ៊ឹម លាំងឈុង ចូលហ្វឹកហាត់ដំបូងនៅឆ្នាំ២០១៤ ដោយតំណាងឲ្យវិទ្យាល័យវត្តកោះ។ បច្ចប្បន្ននេះរូបគេជាកីឡាករជាជម្រើសជាតិផង និងជាកីឡាករប្រកួតតំណាងឲ្យក្រសួងមហាផ្ទៃផង។ កីឡាកររូបនេះច្រើនលេងលើវិញ្ញាសាមេគុនឯកត្តជន និងវិញ្ញាសាសម្ដែងមានអាវុធជាក្រុម។ មេដាយអន្តរជាតិដែលរូបគេធ្លាប់ឈ្នះមាន ១២គ្រឿង មាស៥ ប្រាក់៤ សំរឹទ្ធ៣៕


កីឡាករ អ៊ឹម លាំងឈុង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


