កីឡា
សប្តាហ៍នេះ លីគកំពូលកម្ពុជា អាចនឹងប្រែប្រួលចំណាត់ថ្នាក់លេខ៣ ទៅលេខ ៦
ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត វិសាខា អឹមអូអាយកំពង់ដេវ៉ា និង អង្គរថាយហ្គឺរ សុទ្ធតែត្រូវប្រកួតនៅក្នុងសប្តាហ៍ទី១៨ នៃលីគបាល់ទាត់កំពូលកម្ពុជា នាចុងសប្តាហ៍នេះ ខណៈ ណាហ្គាវើលដ៍ ត្រូវសម្រាក។

នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ ២០២៦ គិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុម បឹងកេត នៅវេលាម៉ោង ៣:៤៥ នាទីរសៀល ហើយ អង្គរថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមកំពុងឡើងជើង វិសាខា វេលាម៉ោង ៦ ល្ងាច។
បឹងកេត បានធ្លាក់ទៅចំណាត់ថ្នាក់លេខ ៤ វិញ បន្ទាប់ពីចាញ់ ២ ប្រកួតចុងក្រោយ គឺ ចាញ់ អង្គរថាយហ្គឺរ ១-០ និង ចាញ់ អឹមអូអាយកំពង់ដេវ៉ា ១-០។ ដូច្នេះពួកគេមាន ២៨ ពិន្ទុ ពីការឈ្នះ ៨ ស្មើ ៤ និងចាញ់ ៥។ ចំណែក គិរីវង់សុខសែនជ័យ មានតែ ១១ ពិន្ទុប៉ុណ្ណោះពីការឈ្នះ ៣ ស្មើ ២ និងចាញ់ ១១ ប្រកួត ស្ថិតនៅលេខ ១១។

ក្រុម អង្គរថាយហ្គឺរ ធ្វើបានល្អវិញហើយដោយបានយកឈ្នះ បឹងកេត ១-០ ក្នុងសប្តាហ៍ទី១៧ បន្ទាប់ពីធ្វើមិនបានល្អសម្រាប់ ៥ ប្រកួតចុងក្រោយ។ ពួកគេ មាន ២៧ ពិន្ទុ ពីការឈ្នះ ៨ ស្មើ ៣ និងចាញ់ ៥ ស្ថិតនៅលេខ ៥ ក្នុងតារាងពិន្ទុ។
វិសាខា អាចនឹងរំកិលខ្លួនឡើងទៅកាន់ចំណាត់ថ្នាក់ ៥ ប្រសិនបើទទួលបាន ៣ ពិន្ទុនៅទឹកដីខេត្តសៀមរាប។ វិសាខា កំពុងស្ថិតនៅលេខ ៦ តាមរយៈការឈ្នះ ៦ ស្មើ ៧ និងចាញ់ ៤ ប្រកួត។ ៤ប្រកួតចុងក្រោយ ពួកគេមិនទាន់ស្គាល់បរាជ័យឡើយ។

ចំពោះការប្រកួតនៅថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ វិញ ព្រះខ័នរាជស្វាយរៀង ទទួលក្រុម កងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង៦ល្ងាច។ ជំនួបនេះ ម្ចាស់ផ្ទះទំនងជាបាន ៣ ពិន្ទុដើម្បីបន្តឈរលើកំពូលតារាង។ យ៉ាងណា ពួកគេអវត្តមានកីឡាករសំខាន់គឺ មិន រតនៈ និង Christian ដោយសារមានកាតលឿង។
អឹមអូអាយ កំពង់ដេវ៉ា ក៏ទំនងជាទទួលបាន ៣ ពិន្ទុពីក្រុមម្ចាស់ផ្ទះ ឡាយហ្វ ខេត្តព្រះសីហនុ ដោយផ្អែកលើទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះ។ ពួកគេកម្របាត់បង់ពិន្ទុណាស់នៅពេលជួបក្រុមខ្លាំងៗ ប៉ុន្តែបែរជាបាត់ពិន្ទុក្រោមថ្វីជើងក្រុមដែលមិនសូវខ្លាំងទៅវិញ។ អ្វីដែលគួរឲ្យកត់សំគាល់ ក្រុមកំពង់ដេវ៉ា ទើបតែចាញ់ អាយអេយអាយ ដង្កោសែនជ័យ ២-៣ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីពាក់កណ្តាលសប្តាហ៍នេះ។

ចំពោះ ភ្នំពេញក្រោន នឹងបណ្តោយឲ្យរបូត ៣ ពិន្ទុជាដាច់ខាតនៅពេលទទួលក្រុម អាយអេសអាយ ដង្កោសែនជ័យ វេលាម៉ោង ៦ ល្ងាចនៅក្នុងផ្ទះរបស់ខ្លួន។ ៥ ប្រកួតចុងក្រោយ ភ្នំពេញក្រោន ឈ្នះ ៣ ស្មើ១ និងចាញ់ ១ ដូច្នេះពួកគេមាន ៣៧ ពិន្ទុពីការឈ្នះសរុប ១១ លើក ស្មើ ៤ និងចាញ់ ១ ស្ថិតនៅលេខ ២ តាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង តែ ២ ពិន្ទុប៉ុណ្ណោះ។
និយាយរួម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មានភាគរយខ្ពស់ក្នុងការរក្សាខ្លួនឲ្យស្ថិតនៅលេខ ១ និងលេខ ២ ក្នុងតារាងដដែល។ ផ្ទុយទៅវិញចំណាត់ថ្នាក់លេខ៣ លេខ៤ លេខ៥ និងលេខ៦ ទំនងជាមានការប្រែប្រួលជាមិនខាននៅក្នុងសប្តាហ៍នេះ។ ការប្រែប្រួលនោះគឺថា បឹងកេត អាចឡើងទៅលេខ ៣ វិញ ហើយ វិសាខា អាចឡើងទៅលេខ ៥ និង អង្គរថាយហ្គឺរអាចធ្លាក់ទៅលេខ ៦៕

អត្ថបទ៖ វិរបុត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


