ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដា រំពឹងថាអាមេរិក គោរពអធិបតេយ្យភាពរបស់ខ្លួន
នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានៃ (Mark Carney) បានចោទសួរអំពីរបាយការណ៍ដែលថា មន្ត្រីសហរដ្ឋអាមេរិកបានជួបគ្នាក្នុងការស្វែងរកឯករាជ្យភាពសម្រាប់ខេត្ត Alberta របស់ប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍ ហើយខ្លួនរំពឹងថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់ប្រទេសកាណាដា។

កាសែត Financial Times បានផ្សាយឱ្យដឹងថា មន្រ្តីក្រសួងការបរទេសអាមេរិកបានបើកកិច្ចប្រជុំចំនួនបីជាមួយគម្រោងអភិវឌ្ឍន៍ Alberta (APP) ជំរុញឱ្យមានការបោះឆ្នោតប្រជាមតិលើខេត្តភាគខាងលិច ដែលអាចផលិតថាមពល (បច្ចេកវិទ្យា ឬធនធានដែលបង្កើត បំប្លែង ឬប្រើប្រាស់ថាមពល) គួរតែផ្តាច់ចេញពីប្រទេសកាណាដា។
លោក Carney បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងរំពឹងថារដ្ឋបាលអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់កាណាដា។ ខ្ញុំតែងតែច្បាស់លាស់ក្នុងការសន្ទនារបស់ខ្ញុំ ជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះលទ្ធផលនេះ»។
តែយ៉ាងណា លោក ដូណាល់ ត្រាំ បានបដិសេធថា លោក Carney មិនដែលចោទជាសំណួរ ពីការបំបែកខ្លួនរបស់ខេត្ត Alberta ជាមួយលោកទេ។
គួរឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ (APP) របស់អាមេរិកចំពោះទីក្រុង Ottawa កំពុងធ្វើឱ្យ ខេត្ត Alberta មានការគំរាមកំហែងទៅរកការផ្តាច់ខ្លួនចេញពីប្រទេសកាណាដា។
កាលពីសប្តាហ៍មុន ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ពេលមានគេសួរពីប្រជាមតិនៅខេត្ត Alberta លោកបានឆ្លើយថា៖ «មនុស្សចង់បានអធិបតេយ្យភាព។ តែពួកគេ(អ្នកគាំទ្រលោក Carney ) ចង់បានអ្វីដែលអាមេរិកមាន»។
បន្ទាប់ពីមានជម្លោះពាក្យសម្តីនៅឯវេទិកាសេដ្ឋកិច្ចសកលលោកក្នុងទីក្រុងដាវ៉ូស ជាពិសេសរឿងបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាណា លោក Carney និង លោក ត្រាំ បានឆ្លើយឆ្លងគ្នាម្តងហើយម្តងទៀតដើម្បីបន្ថយភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Carney ហៅប្រធានាធិបតីអាមេរិកថាជាអ្នកចរចាដ៏ជំនាញ។ លោកបានលើកឡើងទៀតថា ការអត្ថាធិប្បាយថ្មីៗមួយចំនួនរបស់លោក ដូណាល់ ត្រាំ អាចនឹងត្រូវបានពិនិត្យឡើងវិញ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក-កាណាដា ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


