សេដ្ឋកិច្ច
កម្ពុជាគ្រោងឱ្យបំពាក់ម៉ាកសញ្ញា «Made in Cambodia» លើទំនិញនាំចេញ ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់
ក្រសួងពាណិជ្ជកម្ម នឹងអនុញ្ញាតឱ្យបំពាក់ម៉ាកសញ្ញា «Made in Cambodia» លើទំនិញនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងទំនុកចិត្តអ្នកប្រើប្រាស់។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ថា ក្រសួងពាណិជ្ជកម្មកំពុងគិតគូការធ្វើពិពិធកម្មនូវផលិតផលក្នុងស្រុក និងការចុះបញ្ជីម៉ាក ដែលអនុញ្ញាតឱ្យយើងប្រើប្រាស់នូវកម្មសិទ្ធិបញ្ញាក្នុងការទទួលបានតម្លៃបន្ថែម។
ការធ្វើពាណិជ្ជកម្មរំពឹងខ្លាំងទៅលើការប្រើប្រាស់នូវកម្មសិទ្ធិបញ្ញា ដោយឆ្លាតវៃ ពីព្រោះនោះ គឺជាតម្លៃបន្ថែម ដែលអាចគុណនឹង ១០ ទៅ ២០ នៅពេលអនាគត។

លោកស្រី ចម និម្មល បន្ថែមថា៖ «ទៅអនាគតនេះ នៅពេលដែលទំនិញរបស់កម្ពុជានាំចេញទៅក្រៅគឺអាចបំពាក់នូវផ្លាក Made in Cambodia ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ដែលជាការបំពេញបន្ថែម និងបង្កើតនូវជំនឿចិត្តសម្រាប់អ្នកប្រើប្រាស់»។
លោកស្រី ចម និម្មល បន្ថែមថា ផលិតផលគ្រប់មុខ មិនអាចធ្វើនូវមាត្រដ្ឋានគ្រប់ផលិផលបានទេ ប៉ុន្តែយើងមានផលិតផលមួយចំនួន ដែលមានអត្ថប្រយោជន៍ពេញលេញ ដែលការប្រកួតប្រជែងរបស់កម្ពុជាមានខ្ពស់ ដែលយើងចាប់បានហើយរុញនូវការការពារនូវកម្មសិទ្ធិបញ្ញាបែបនេះ បង្កើនឱ្យមានតម្លៃនាំចេញ៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


