ព័ត៌មានជាតិ
ក្រុមការងារចុះត្រួតពិនិត្យទីលានទុកដាក់សំរាម និងប្រព័ន្ធលូទឹកកខ្វក់ក្រុងបាវិត នៅសង្កាត់ច្រកម្ទេស
នៅថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង និងលោក ពូ មានិង អគ្គនាយករង នៃអគ្គនាយកដ្ឋានចម្រោះទឹកកង្វក់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីលានទុកដាក់សំរាម និង ប្រព័ន្ធលូទឹកកខ្វក់ក្រុងបាវិត ស្ថិតនៅសង្កាត់ច្រកម្ទេស រួចនឹងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៅសាលប្រជុំសាលាក្រុងបាវិត និងមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពអនុវត្តគម្រោង (PIU) និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

គោលបំណងចម្បងនៃការចុះពិនិត្យនេះគឺ វាយតម្លៃលើគុណភាពសំណង់ និងបច្ចេកទេសនៃការរៀបចំទីលានទុកដាក់សំណល់។ ពិនិត្យមើលដំណើរការនៃប្រព័ន្ធរំដោះទឹក និងការគ្រប់គ្រងទឹកកខ្វក់ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ។ តាមដានការអនុវត្តការងារតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ក្នុងគម្រោង។
ចំពោះកិច្ចប្រជុំបូកសរុប និងវាយតម្លៃ ធ្វើឡើងបន្ទាប់ពីបញ្ចប់ការចុះពិនិត្យទីតាំង ក្រុមការងារបានបន្តកិច្ចប្រជុំនៅ សាលប្រជុំសាលាក្រុងបាវិត ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរនានាដែលបានជួបប្រទះក្នុងពេលចុះអនុវត្តការងារ។ តាមដានវឌ្ឍនភាពការងារសរុបនៃគម្រោងទីក្រុងស្អាត និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជំរុញឲ្យគម្រោងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាពខ្ពស់។

លោក សេង សីលា អភិបាលរងខេត្ត បានលើកឡើងថា ការអភិវឌ្ឍទីលានទុកដាក់សំរាម និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងបាវិត គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត ស្របពេលដែលក្រុងបាវិតកំពុងមានការរីកចម្រើនយ៉ាងរហ័សលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងកាស៊ីណូ។ ការគ្រប់គ្រងសំណល់បានល្អ មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញវិនិយោគិន និងបង្កើនភាពជឿជាក់លើការរស់នៅប្រកបដោយចីរភាព។
លោកបន្តទៀតថា តាមរយៈការដឹកនាំចុះពិនិត្យផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញថ្នាក់ជាតិក្នុងថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាថាហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវបានសាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋយូរអង្វែង និងប្រកបដោយបរិស្ថានបៃតង។
លោកក៏បានស្នើដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងជំរុញការងារឱ្យទាន់តាមផែនការដែលបានកំណត់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងក្រុងបាវិត ជាពិសេសលើការលើកកម្ពស់សោភ័ណភាពក្រុង និងការរស់នៅប្រកបដោយអនាម័យ៕
ដោយ៖ ភក្ដី






-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


