ព័ត៌មានអន្ដរជាតិ
អាមេរិកផ្តល់ជំនួយមនុស្សធម៌ ៦ លានដុល្លាទៅគុយបា ទោះបីខ្លួនគ្រប់គ្រងការនាំចូលប្រេងក៏ដោយ
មន្ត្រីជំនួយផ្នែកហិរញ្ញវត្ថុកំពូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦លានដុល្លារដល់ប្រទេសគុយបា បើទោះបីជាទីក្រុងវ៉ាស៊ីនតោន ទប់ស្កាត់ការផ្គត់ផ្គង់ប្រេងដល់កោះការាបៀន (Caribbean) ក៏ដោយ។

យោងតាមរ៉យទ័រ នៅថ្ងៃទី៦ ខែកុម្ភៈ មន្ត្រីជំនួយការហិរញ្ញវត្ថុ លោក Jeremy Lewin បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការប្តេជ្ញាចិត្តជាថ្មីរបស់សហរដ្ឋអាមេរិកនឹងនាំមកនូវជំនួយចំនួន ៩ លានដុល្លារដល់ប្រជាជនគុយបា ចាប់តាំងពីព្យុះ Hurricane Melissa បានវាយប្រហារប្រទេសនេះនៅក្នុងខែតុលា។
យ៉ាងណាមិញ ជំនួយនេះបានផ្តល់ដោយវិហារកាតូលិក សហរដ្ឋអាមេរិក។
លោក Lewin បាននិយាយថា រហូតមកដល់ពេលនេះមន្រ្តីបក្សកុម្មុយនីស្តគុយបាមិនបានរួមចំណែក ជួយអ្វីឡើយ។
អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បានហៅចំណាត់ការនេះ ថាជាចំណាត់ការមុខពីរ។
លោក de Cossio បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «ពិតជាពុតត្បុតណាស់ ចំពោះការអនុវត្តវិធានការយ៉ាងបង្ខិតបង្ខំ។ លើសពីនេះបដិសេធលក្ខខណ្ឌសេដ្ឋកិច្ចជាមូលដ្ឋានដល់មនុស្សរាប់លាននាក់ គ្រាន់តែពួកគេស៊ុបមួយចាន និងបាយមួយពេលសោះ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសគុយបានឹងលែងទទួលបានប្រេងពីប្រទេស វ៉េណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ចាប់ខ្លួនអតីតមេដឹកនាំ លោក នីកូឡាស ម៉ាឌូរ៉ូ ។ ជាពិសេសបានគំរាមដាក់ពន្ធលើប្រទេសផ្គត់ផ្គង់ផ្សេងទៀតដូចជាម៉ិកស៊ិក ប្រសិនបើពួកគេបន្តដឹកជញ្ជូនប្រេងទៅកាន់កោះនេះ។
យ៉ាងណា ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយនៅពេលថ្មីៗ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកនឹងដាក់ចេញនូវវិធានការបណ្តោះអាសន្នក្នុងសប្តាហ៍ក្រោយ ដើម្បីដោះស្រាយការខ្វះខាតប្រេងឥន្ធនៈ ចំពេលមានការដាច់ភ្លើងនៅក្នុងខេត្តមួយចំនួន។
ថ្វីត្បិតតែសហរដ្ឋអាមេរិកមានចំណាត់ការលើការនាំចូលប្រេងក៏ដោយ លោក Jeremy Lewin បានអះអាងថា វិបត្តិមនុស្សធម៌នៅប្រទេសគុយបា ដែលលើសពីការខូចខាតដោយសារព្យុះ Hurricane Melissa គ្រប់យ៉ាងគឺជាកំហុសរបស់រដ្ឋាភិបាលគុយបាទាំងអស់។
លោកបានសង្កត់ធ្ងន់ថា៖ « ដោយសារតែរដ្ឋាភិបាល គ្មានការស្តុកទុកអាហារសម្រាប់ប្រជាជនក្នុងប្រទេសឡើយ [ …] ពួកគេអនុញ្ញាតឱ្យហាងដែលគ្រប់គ្រងដោយរដ្ឋាភិបាល មានសិទ្ធិទាំងស្រុង។ ពួកគេមិនបានស្តុកទុកទេ។ ដូច្នេះហើយ អ្វីដែលប្រជាជនក្នុងប្រទេសប្រឈម គឺចួបគ្រោះមហន្តរាយផ្នែកមនុស្សធម៌»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


