Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារជិត ៣ ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស ផ្សព្វផ្សាយជូនដល់ពលរដ្ឋក្នុងខេត្តបាត់ដំបង

បានផុស

នៅ

ក្នុង​ស្មារតី​ជំរុញ​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ៧ ខែកុម្ភៈ ឆ្នាំ ​២០២៦ នៅ​បរិវេណ​សាលាស្រុក​សំឡូត ខេត្តបាត់ដំបង ដោយបាន​នាំយក​ឱកាស​ការងារ​សរុប​ចំនួន​ជិត ៣ ​ពាន់​កន្លែង ពី​បណ្តា​រោងចក្រ សហគ្រាស និង​សិប្បកម្ម​ចំនួន ​៨ ដើម្បី​ផ្តល់ជូន​ដោយ​ផ្ទាល់​ដល់​អតីត​ពល​ករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​អ្នកស្វែងរក​ការងារ​ធ្វើ​ទាំងអស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកា​ការងារ​ដែល​រៀបចំ​ឡើងជា​រៀងរាល់​ចុង​សប្តាហ៍​នៅ​ទូទាំងប្រទេស​ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» នេះ គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​កំពុងផ្តល់​ឱកាស​ការងារ​ក្នុងស្រុក​សរុប​ចំនួន ៨៦ ០១៧ កន្លែង​ នៅ​ទូទាំងប្រទេស ជូន​ដល់​ប្រជាពលរដ្ឋ​។

ក្នុងឱកាស​នោះ លោក សាន គីម​ហុង អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់ថា ការជ្រើសរើស​ការងារ​ក្នុង​ស្រុក​គឺជា​សញ្ញា​វិជ្ជមាន​ក្នុងការ​កសាង​ជីវភាព​ឱ្យបាន​ប្រសើរ ជាជាង​ការ​ប្រឈម​នឹង​បញ្ហា​រើសអើង ហានិភ័យ​សុវត្ថិភាព និង​ការបាត់បង់​ឱកាស​រស់​នៅ​ជួបជុំ​គ្រួសារ​។​

​លោក បន្តថា ក្រៅពី​ទទួលបាន​ការងារ​ធ្វើ កម្មករ-និយោជិត​ នឹង​ក្លាយជា​សមាជិក ប​.​ស​.​ស​. ដែល​ទទួលបាន​អត្ថប្រយោជន៍​សំខាន់ៗ ​ជាច្រើន​ដូចជា ការពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដៃគូ​ដោយ​មិន​ចំណាយ​ប្រាក់ ការការពារ និង​ទទួលបាន​តាវកាលិក​នៅ​ពេល​មាន​គ្រោះថ្នាក់​ការងារ ព្រម​ទាំង​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​សម្រាប់​ធានា​ប្រាក់ចំណូល​នៅពេល​ចាស់ជរា​ដូច​មន្ត្រីរាជការ​ផងដែរ​។ បន្ថែម​លើ​នេះ ក្រសួង ​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន​ចុះឈ្មោះ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាន​នាក់ ដែលជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​គោលដៅ​កសាង​សេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​មាតុភូមិ ​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត។

សូមបញ្ជាក់ថា បណ្ដា​រោងចក្រ សហគ្រាស និង​សិប្បកម្ម ចំនួន ​៨ រួមមាន ១.សិប្បកម្ម​សាន​ពៅ២.រោងចក្រ យូ​លី​អ៊ី​ន​ធើ​ណេ​ស៊ិន​ណ​ល (​ខេ​ម​បូ​ឌា​)​ហ្គា​មេន ខូ​អិ​ល​ធី​ឌី​ ៣.រោងចក្រ ហ្វី​និក អ៊ិន​ដា​ស្ទ្រៀ​ល ឯ​.​ក​. ៤.រោងចក្រ អាយ​ឌាល​ហ្វើ​ន​ឈ័​រ ឯ​.​ក​. ៥.រោងចក្រ អ ហូ​ម ហ្វើ​នី​ស៊ី​ង ឯ​.​ក​. ៦.ក្រុមហ៊ុន ថា​កូ អា​ហ្គ្រី ៧.ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស និង ៨.ក្រុមហ៊ុន អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន រី​សសស៍ (​ជ្រើសរើស​ទៅ​ប្រទេស​ជប៉ុន​)៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម