ព័ត៌មានជាតិ
អ្នកជំងឺកូវីដ១៩ជិត ៣ពាន់ នាក់កំពុងរង់ចាំរកកន្លែងសម្រាកព្យាបាល
ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ជិត៣ពាន់នាក់ (២៧២៧) កំពុងរង់ចាំបញ្ជូនទៅរកកន្លែងសម្រាកព្យាបាល ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកន្លែងនានាបានកើនឡើងដល់ជាង៥ពាន់នាក់ (៥៤០៤) នៅទូទាំងប្រទេស។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺនៅតាមមន្ទីរពេទ្យធំៗ នៅរាជធានីភ្នំពេញ ដូចជាសណ្ឋាគារក្រេតឌូក មានចំនួន ២២៥ នាក់ មន្ទីរពេទ្យហ្លួងម៉ែ ១៦៥នាក់។
ក្រៅពីនេះ អ្នកជំងឺច្រើនក៏មាននៅខេត្តព្រះសីហនុ ដូចជា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន ១៧៣នាក់ និងសណ្ឋាគារសម័យថ្មីខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលចំនួន ៣៥៩ នាក់។

ក្រសួងសុខាភិបាលនៅថ្ងៃទី ២២ ខែមេសានេះ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៤៦ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងជាសះស្បើយចំនួន ១៣០ នាក់។
អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងដល់ ៧៦៤៨ នាក់ រីឯអ្នកស្លាប់ បានកើនឡើងដល់ ៥៩ នាក់៕





អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


