Connect with us

ព័ត៌មានជាតិ

មន្ត្រី​កម្ពុជា​ច្រាន​ចោល​ការ​ចោទប្រកាន់​​របស់​សារព័ត៌មាន​ថៃ​ដែល​ថា​កម្ពុជា​បង្កើន​សមត្ថភាព​យោធា​ត្រៀម​ប្រយុទ្ធ​ជុំ​ទី​៣

បានផុស

នៅ

មន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​សារព័ត៌មាន​របស់​ថៃ​ដែល​ថា​កម្ពុជា​បាន​បំពាក់​អាវុធ​ត្រៀម​សម្រាប់​ការ​ប្រយុទ្ធ​ជា​លើក​ទី​៣​ជាមួយ​ថៃ។ មន្ត្រី​បាន​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា គ្មាន​មូលដ្ឋាន និង​មាន​ចេតនា​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលត្រឡប់មកកាន់បន្ទាយកាលពីខែតុលាកន្លងទៅ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​លក្ខខន្ត​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា​ថា៖ «កម្ពុជា​នៅតែបន្ត​ប្តេជ្ញាចិត្ត​យ៉ាង​រឹងមាំ​ចំពោះ​សេចក្តីថ្លែងការណ៍​រួម ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​កម្ពុជា និង​ថៃ ហើយ​នឹង​បន្ត​អនុវត្ត​បទ​ឈប់បាញ់​យ៉ាង​តឹងរ៉ឹង​ក្នុង​ឆន្ទៈដ៏​ស្មោះត្រង់ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន»

ការលើក​ឡើង​នេះ​គឺ​បន្ទាប់​ពី​សារព័ត៌មាន​សារព័ត៌មាន​ថៃ​មួយ​ចំនួន រួម​ទាំង​ The Nation ផង​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដោយ​បាន​ដក​ស្រង់​សំដី​របស់​មន្ត្រី​ថៃ​ដែល​ព្រមណា​ពី​លទ្ធភាព​នៃ​ការ​ប៉ះទង្គិច​គ្នា​ជុំ​ទី​៣ តាម​បណ្ដោយ​ព្រំដែន​ដោយ​ចោទ​ប្រកាន់​កម្ពុជា​ថា​បាន​ចល័ត​ទ័ព និង​សព្វាវុធ​ជា​ច្រើន​ ព្រម​ទាំង​ការ​យក​អាវុធ​ប្រឆាំង​យន្តហោះ​ដ៏​ទំនើប ដើម្បី​ទប់ទល់​នឹង​យន្ត​ហោះ​ចម្បាំង​ថៃ​ផង​ដែរ​។

អ្នក​វិភាគ​ថៃ​ដែល The Nation បាន​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​បាន​វិភាគ​ថា ​ប្រសិន​បើ​មាន​ការ​ប៉ះទង្គិច​គ្នា​លើក​ទី​៣​មែន​ កម្ពុជា​នឹង​ប្រើប្រាស់​លើស​ពី​គ្រាប់​រ៉ុក្កែត BM-21 ដែល​ធ្លាប់​ប្រើ​ពី​មុន​ទៅ​ទៀត។

ទោះ​ជាយ៉ាង​ណា​មន្ត្រី​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​សារព័ត៌មាន​ថៃ​នេះ។

​ក្នុង​ជំនួប​ជាមួយ​សិស្ស​និទ្ទេស​ A ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈនេះ​ នាយករដ្ឋមន្ត្រី​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​ដើម្បី​បន្ត​យន្ត​ការ​ JBC ឡើង​វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម