ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងបើកកិច្ចប្រជុំប្រឹក្សាសន្តិភាពសប្តាហ៍ក្រោយ រកមូលនិធិ ដើម្បីស្តារតំបន់ហ្គាហ្សាឡើងវិញ
សហរដ្ឋអាមេរិកគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅដើមសប្តាហ៍ក្រោយ ពិភាក្សាពីការផ្តល់មូលនិធិ ដើម្បីស្តារតំបន់ហ្គាហ្សាឡើងវិញ។

យោងតាម NHK News Japan, ចុះផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឱ្យដឹងថាគិតត្រឹមថ្ងៃអង្គារ មានរយៈពេលបួនខែចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅហ្គាហ្សា។
អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងបទឈប់បាញ់ដែលដឹកនាំដោយសហរដ្ឋអាមេរិក កាលពីខែតុលាឆ្នាំមុន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ពីរឆ្នាំ។
លើសពីនេះ ច្រកព្រំដែន Rafah ជាមួយអេហ្ស៊ីបបានបើកឡើងវិញក្នុងខែនេះ ខណៈដែលក្រុងវ៉ាស៊ីនតោនបានប្រកាសពីការចាប់ផ្តើមដំណាក់កាលទី ២ នៃផែនការសន្តិភាពរបស់ខ្លួន។
ដំណាក់កាលនេះ រួមមានការចាប់ផ្តើមក្រុមប្រឹក្សាសន្តិភាព ដែលធ្វើឡើងដើម្បីត្រួតពិនិត្យអភិបាលកិច្ចនៃតំបន់ហ្គាហ្សា។
លើសពីនេះ សារព័ត៌មានអាមេរិករាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងកោះប្រជុំក្រុមប្រឹក្សាភិបាលសន្តិភាពនៅថ្ងៃទី ១៩ ខែកុម្ភៈ ដោយមានប្រទេសអារ៉ាប់ និងសមាជិកផ្សេងទៀតចូលរួម។
យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ការរៃអង្គាសថវិកាសម្រាប់ស្តារឡើងវិញ គឺស្ថិតនៅក្នុងសេចក្តីព្រាង ប៉ុន្តែការចំណាយត្រូវបានគេរំពឹងថានឹងមានចំនួនច្រើន។
យ៉ាងណា អង្គការសហប្រជាជាតិ(UN) បានដាក់តួលេខនេះប្រហែល ៧០ ប៊ីលានដុល្លារអាមេរិក។
គួរបញ្ជាក់ថា មនុស្សជាច្រើននៅហ្គាហ្សានៅតែបន្តរស់នៅក្នុងតង់ កៅស៊ូ ដែលជាផ្ទះរបស់ពួកគេ ចំណែកសំណង់អគារក្លាយទៅជាគំនរបាក់បែក។
អ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ដោយអះអាងថាមានការរំលោភបទឈប់បាញ់ដោយក្រុមហាម៉ាស។
មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា មនុស្សចំនួន ៥៨១ នាក់ បានស្លាប់ក្នុងរយៈពេល ៤ខែ ចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើម៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


