Connect with us

សេដ្ឋកិច្ច

​រោងចក្រ​ផលិតត្រីខ​កំប៉ុង​ ក្រោមទុនវិនិយោគ​ ​$៧ ​លាន ​នឹង​លេចរូបរាងឡើង ​នៅ​ខេត្តកែប​

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​(CDC) នៅខែមករា ឆ្នាំ ២០២៦ ​បាន​អនុម័ត​គម្រោង​បង្កើតរោងចក្រ​ត្រីខកំប៉ុង ​និងទឹកត្រី ​ក្រោមទំហំទុនវិនិយោគ ៧ លានដុល្លារ​ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្ត​កែប ដែលអាចបង្កើតការងារបាន ១៧១ កន្លែង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​អនុប្រធានទី១ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានលើកឡើងថា អ្នកវិនិយោគមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ​ខណៈកំណើននៃការវិនិយោគ​បាន​កើន​ឡើងជាបន្តបន្ទាប់។

​នៅខែមករា ឆ្នាំ ២០២៦ ​CDC ​បានអនុម័តគម្រោងវិនិយោគចំនួន ​៤៣ ​គម្រោង ​ក្នុងទំហំទុន​ប្រមាណ​ ៧៥២ លានដុល្លារ កើនឡើង ០,៤៥% ​ធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន។

នៅឆ្នាំ ២០២៥ ​CDC ​បានអនុម័ត​គម្រោងវិនិយោគ​ចំនួន ៦៣០ គម្រោង ក្នុងទំហំទឹកប្រាក់ ១០ ពាន់​លានដុល្លារ កើនឡើង ៤៥% ​ធៀបនឹងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម