Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម ២ថ្ងៃ, ថៃ រញ្ជួយដី ៩លើក

បានផុស

នៅ

ត្រឹម២ថ្ងៃប៉ុណ្ណោះ ប្រទេសថៃ កើតមានគ្រោះរញ្ជួយដីរហូតដល់ទៅ៩លើក ប៉ុន្តែការរញ្ជួយទាំងនោះសុទ្ធតែជាកម្រិតស្រាល ដែលមិនបង្កឲ្យមានការខូចខាតអ្វីធ្ងន់ធ្ងរទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Khaosod)

តាមការផ្សាយរបស់ Khaosod ដែលដកស្រង់ប្រភពពីក្រសួងធនធានរ៉ែនិងបរិស្ថាន, ការរញ្ជួយដីទាំងនេះ កើតឡើងចាប់ពីថ្ងៃ១១-១២ខែកុម្ភៈ ដោយមានកម្រិតចន្លោះ១.៩ដល់៣.២រ៉ិចទ័រ។

វាវាយប្រហារកន្លែងដដែលៗ ពោលគឺនៅឃុំ Khao Phang នៃស្រុក Ban Ta Khun ខេត្ត Surat Thani ជាមួយជម្រៅ២គីឡូម៉ែត្រ។

ជុំវិញគ្រោះរញ្ជួយដីនេះ មន្ត្រីថៃ បានចុះទៅពិនិត្យដល់កន្លែងរងការវាយប្រហារ និងវាយតម្លៃស្ថានការណ៍ជាបន្តទៀត ខណៈមានការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះហានិភ័យគ្រោះធម្មជាតិនាថ្ងៃមុខ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម