ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកផ្សារនាគមាស
កំពង់ស្ពឺ ៖ មន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានរកករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ ដែលជាអ្នកដឹកបន្លែនៅផ្សារនាគមាស រាជធានីភ្នំពេញ មកចែកចាយបន្តនៅស្រុកភ្នំស្រួច។

នៅរសៀលនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទាំង០២នាក់នោះ គឺទី១-ឈ្មោះ អួត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិច្រកត្រាច ឃុំមហាសាំង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរ ។ ទី២-ឈ្មោះ គឹម សុផាត ភេទប្រុស អាយ ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរដូចគ្នា ។

ដូច្នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ទាំង ០២នាក់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរ និងមកយកសំណាកនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងជាបន្ទាន់ ព្រមទាំងដាក់ខ្លួនឱ្យដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ។

ក្នុងករណី បងប្អូន មានបញ្ហាសុខភាព ឬរោគសញ្ញាសង្ស័យត្រូវប្រញាប់រូសរាល់មកពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង និងប្រាប់ដល់អាជ្ញាធរជាបន្ទាន់ដើម្បីមានវិធានទាន់ពេលវេលា។

សូមបងប្អូនអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» ដើម្បីជៀសផុតពីជំងឺកូវីដចង្រៃ៕
ដោយ ៖ ភួង រដ្ឋា



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


