ព័ត៌មានអន្ដរជាតិ
លោក Khamenei អួតពីសមត្ថភាពអ៊ីរ៉ង់ថាអាចពន្លិចនាវាចម្បាំងអាមេរិកដល់បាតសមុទ្រ
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញការព្រមានដ៏គួរឲ្យចាប់អារម្មណ៍មួយកាលពីថ្ងៃអង្គារ ដោយប្រកាសថា សូម្បីតែនាវាចម្បាំងអាមេរិកដែលខ្លាំងពូកែបំផុត ក៏នៅតែមានចំណុចខ្សោយ ហើយអាចរងការវាយប្រហាររហូតដល់លិចបានដែរ។

យោងតាម Washington Times ថ្លែងទៅកាន់ក្រុមមនុស្សក្នុងទីក្រុង Tabriz កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៦ លោក Khamenei បានទទួលស្គាល់ពីអានុភាពដ៏មហិមានៃនាវាចម្បាំងអាមេរិក ដូចជា USS Abraham Lincoln ដែលជានាវាផ្ទុកយន្តហោះកំពុងឈរជើងនៅឆ្នេរសមុទ្រអូម៉ង់។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានអាវុធដែលអាចបញ្ជូននាវាទាំងនោះ«ទៅបាតសមុទ្រ»បាន។ សម្តីដ៏ម៉ឺងម៉ាត់នេះ គឺជាការតតាំងដោយផ្ទាល់ទៅនឹងការអួតអាងនាពេលថ្មីៗរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីកងនាវា (Armada) របស់អាមេរិក និងឋានៈជាកងទ័ពដែលខ្លាំងបំផុតក្នុងលោក។
បច្ចុប្បន្ន នាវាចម្បាំងអាមេរិកជិត១២គ្រឿងកំពុងប្រមូលផ្តុំនៅជិតដែនទឹកអ៊ីរ៉ង់ ហើយការព្រមានរបស់លោក Khamenei កើតឡើងចំពេលដែលអ្នកចរចានុយក្លេអ៊ែរកំពុងជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវ។ លោក Khamenei ក៏បានឆ្លៀតឱកាសលើកឡើងពីភាពរឹងមាំនៃសាធារណរដ្ឋអ៊ីស្លាម ក្នុងរយៈពេលជិត៥០ឆ្នាំមកនេះ ដែលអាចរស់រានមានជីវិតយូរជាងរដ្ឋបាលអាមេរិកគ្រប់ជំនាន់តាំងពីឆ្នាំ១៩៧៨ ហើយលោកបានប្តេជ្ញាថា យុទ្ធនាការដាក់សម្ពាធបច្ចុប្បន្នរបស់លោកត្រាំ នឹងមិនទទួលបានជោគជ័យជាងអ្នកកាន់តំណែងមុនៗនោះឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


