ព័ត៌មានជាតិ
ក្រសួងអប់រំ រៀបចំសាលារៀនបណ្ដោះអាសន្ននៅជំរំក្នុងខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ដំណើរការរៀន និងបង្រៀន
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសាលារៀន និងការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្ននៅជំរំក្នុងខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ដំណើរការរៀន និងបង្រៀន អំឡុងពេលសាងសង់អគារសិក្សាស្តង់ដាររឹងមាំ។


នៅក្នុងកិច្ចប្រជុំស្តីពី “ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ”កាលពីថ្ងៃទី ១៨ កុម្ភៈ នៅទីស្តីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យរៀបចំបង្កើតគណៈកម្មាធិការក្រុមការងារចំពោះកិច្ចដើម្បីជំរុញការងារនេះដោយរក្សារចនាសម្ព័ន្ធសាលារៀនគោលដៅនៅដដែល។ ត្រូវបន្តយកចិត្តទុកដាក់លើកទឹកចិត្តនាយកនាយិកាសាលា និងលោកគ្រូអ្នកគ្រូនៅតំបន់ដែលរងផលប៉ះពាល់ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តតាមដានសភាពការណ៍បច្ចុប្បន្នភាពនៅតំបន់ព្រំដែន និងបន្តពង្រឹងកិច្ចសហការគ្នាឱ្យបានល្អប្រសើរ។


ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំង នៃការសាងសង់សាលារៀន លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារជំនាញសិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្ស និងទំហំ នៃការវិនិយោគឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងថ្មី ដោយសហការឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន កីឡាខេត្ត អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានាដែលបានចូលរួមចំណែកក្នុងគម្រោងជួសជុល និងសាងសង់សាលារៀនដែលខូចខាតឡើងវិញ។
សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើដែនដីប្រទេសកម្ពុជាបានបណ្តាលឱ្យសាលារៀនចំនួន ២៦ សាលា បានរងការខូចខាត ហើយគិតមកដល់ពេលនេះ មានសាលារៀននៅខេត្តបន្ទាយមានជ័យចំនួន ៥ បន្តផ្អាកនៅឡើយ។
គួរបញ្ជាក់ថា ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំផែនការស្តារសាលារៀនឡើងវិញ ដោយបែងចែកជាតំបន់ដែលនៅមានការហ៊ុមព័ទ្ធដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗ ទៀត ដែលអាចចាប់ផ្តើមចូលទៅរៀបចំ និងស្តារឡើងវិញបានជាបណ្តើរៗ ដើម្បីធានាបានថា ការអប់រំនៅតែបន្ត ជាពិសេសក្រសួងមានបំណងយកឱកាសនេះដែរដើម្បីអភិវឌ្ឍន៍សាលារៀននៅតាមតំបន់ព្រំដែនឱ្យរឹងមាំ និងល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមផែនការយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


