ព័ត៌មានជាតិ
ក្រោយកែទម្រង់ នៅរាជធានីភ្នំពេញ ការប្រមូលសំរាម បានកើនឡើងពី ៣ពាន់តោន ទៅជាង៤ពាន់តោនក្នុងមួយថ្ងៃ
ក្រោយពីមានការកែទម្រង់លើការគ្រប់គ្រង ការដឹកជញ្ជូនសំរាម ឃើញថា នៅរាជធានីភ្នំពេញ បានកើនឡើងនូវបរិមាណសំរាមគួរឱ្យកត់សំគាល់ ដោយពីមុនការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែ ៣ ០០០ តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ ពោលគឺក្រោយពីមានការកែទម្រង់បរិមាណសំរាម បានកើនឡើងរហូតទៅដល់ ៤ ១០០តោន ក្នុងមួយថ្ងៃ ធ្វើឱ្យរាជធានីភ្នំពេញមិនមានគំនរសំរាមដូចមុនទៀតទេ។

នេះបើតាមការលើកឡើងរបស់ លោកហួត ហៃ អភិបារងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” នាព្រឹកថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ។ ពិធីនេះ បានបែងចែកក្រុមការងារជា៣ក្រុម ដើម្បីសំអាតអនាម័យបរិស្ថាន នៅសួនច្បារមាត់ទន្លេ និងសួនច្បារនានាផងដែរ។
លោក ហួត ហៃ បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងសំអាតរាជធានីភ្នំពេញ ឲ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អ ទោះបីរាជធានីភ្នំពេញ មានអនាម័យបរិស្ថានល្អប្រើសើរមួយកំរិតហើយក្តី។ កម្មវិធីនេះដែរក៏មានបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋឲ្យចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមម៉ោង តាមពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់។ លោកលើកឡើងថា «មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ហូបនៅទីណាពួកគាត់ទុកសំរាមចោលនៅទីនោះ បើទោះបីយើងបានពង្រាយធុងសំរាមរាប់រយធុងនៅជិតពួកគាត់ក៏ដោយ»។

លោកហួតហៃក៏បានបញ្ជាក់ថា ដើម្បីឲ្យរាជធានីភ្នំពេញមានអនាម័យ បរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែទម្រង់ជាច្រើនពោលគឺ កែទម្រង់ពីក្រុមហ៊ុនដឹកសំរាមតែមួយ មកជាការប្រមូលសម្រាមដោយមានការប្រកួតប្រជែងគ្នារហូត ៣ក្រុមហ៊ុន។ លោកបានបញ្ជាក់ទៀតថា «ពីមុននៃការកែទម្រង់ ការដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ យើងប្រមូលសំរាមបានត្រឹមតែ ៣ ០០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះក្រោយមានការកែទម្រង់ គឺបរិមាណសម្រាមបានកើនឡើងរហូតទៅដល់ ៤១០០តោនក្នុងមួយថ្ងៃ ដែលបានធ្វើឱ្យរាជធានីភ្នំពេញមិនមានការកកស្ទះនិងមានគំនរសំរាមដូចមុនទៀតនោះទេ»។
ពិធីនេះ ធ្វើឡើងក្នុងបំណង ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់បានចូលរួមក្នុងការទុកដាក់ ការបញ្ចេញសំរាមឲ្យបានត្រឹមត្រូវ ទៅតាមម៉ោងពេល ធ្វើយ៉ាងណាភ្នំពេញរបស់យើងមានអនាម័យល្អ សមជារាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕




ដោយ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


