Connect with us

ព័ត៌មានជាតិ

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី៖ ៣ ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​លែង​​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាង ថែម​មាន​លទ្ធភាព​នាំ​ចេញ​ថែម​ទៀត

បានផុស

នៅ

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​លទ្ធភាព​ចិញ្ចឹម​ជ្រូក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ថែម​ទៀត ក្រោយ​​មានការ​ជំរុញ​ចិញ្ចឹម​ពី​កសិករ ​និង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ក្នុង​ស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី ១៥ ទៅ ២០ ឆ្នាំមុន កម្ពុជា​នាំចូល​ជ្រូក​ពី ៣ ០០០ ទៅ ៥ ០០០ ក្បាល​ក្នុង​មួយ​ថ្ងៃ​ពី​ប្រទេស​ជិត​ខាង ប៉ុន្តែ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាន​ជំរុញ​ការ​ផលិត​រហូត​លែង​មាន​ការ​នាំ​ចូល​ជ្រូក ហើយ​ថែមទាំង​ឈាន​ដល់​ការ​នាំ​ចេញ​ជ្រូក​ទៅ​ប្រទេស​វៀតណាម​វិញ​ទៀត​ផង។

​អ្នក​ឧកញ៉ា​បាន​បញ្ជាក់​ថា ការ​នាំចូល​ជ្រូក​កន្លងទៅ ដោយសារ​តម្លៃ​ផលិតកម្ម​ក្នុង​ស្រុក​ខ្ពស់ ប៉ុន្តែ​នៅ​ពេល​កម្ពុជា​មាន​លទ្ធភាព​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដើម​ដូចជា​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ដោយ​ខ្លួន​ឯង ​នាំ​ឲ្យ​តម្លៃ​ផលិតកម្ម​ទាប​អាច​ប្រកួតប្រជែង​ជ្រូក​នាំចូល​ ហើយ​មាន​លទ្ធភាព​ពង្រីក​ការ​នាំ​ចេញ​​។

«ការប្រកួតប្រជែងទីផ្សារ តម្លៃផលិតកម្មមានសារៈសំខាន់ណាស់ បើតម្លៃជ្រូកក្នុងស្រុកខ្ពស់ គេនឹងនាំចូលពីប្រទេសជិតខាង ប៉ុន្តែបើយើងផលិតបានថោកជាង នោះយើងអាចនាំចេញទៅគេវិញបាន»។

បើតាម​អ្នក​ឧកញ៉ា​ តាមរយៈរោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​វត្ថុធាតុ​ដើម​ទៅ​ក្រៅ​ប្រទេស​ដោយ​បង្វែរ​មក​កែច្នៃ​ផលិត​ក្នុង​ស្រុក ដែល​ជា​យុទ្ធសាស្ត្រ​កាត់បន្ថយ​ការ​នាំចូល និង​ជំរុញ​ការ​ផលិតកម្ម​​ក្នុងស្រុក​ឲ្យ​រីកចម្រើន។

ក្រុមហ៊ុន​ ម៉ុង ឫទ្ធី​ គ្រុប​ ក្រៅពីជ្រូក និងមាន់ ក្រុមហ៊ុនក៏មានគម្រោងពង្រីកការចិញ្ចឹមត្រី និងទា​ថែ​ម​ទៀត​ ដើម្បី​ប្រើប្រាស់​សមត្ថភាព​ផលិតរបស់រោងចក្រចំណីសត្វឱ្យអស់លទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម